ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្គការសុខភាពពិភពលោក រកឃើញមេរោគបំប្លែងថ្មី B.1.1.529 អូមីក្រុង ជាមេរោគព្រួយបារម្ភ

59

 

ភ្នំពេញ ៖ នាយករដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) នៃក្រសួងសុខាភិបាល នៅថ្ងៃទី២៧ វិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា អង្គការសុខភាពពិភពលោកបានចាត់ទុក COVID-19 បំប្លែងខ្លួនថ្មី B.1.1.529 ជាមេរោគព្រួយបារម្ភ និងដាក់ឈ្មោះ អូមីក្រុង (Omicron) ។

វាជាប្រភេទមេរោគបំប្លែងថ្មី ដែលឆ្លងលឿនខ្លាំងទ្វេដងជាងទម្រង់ ដែលតា ទៅទៀត ។ ប្រភពរកឃើញដំបូង នៅប្រទេសអាហ្វ្រិកខាងត្បូង បន្ទាប់មករកឃើញនៅប្រទេស បុតស្វាណា (Botswana) , ណាមីបៀ (Namibia), ហ្ស៊ីមបាបវ៉េ (Zimbabwe), ឡេសូថូ (Lesotho) និងអេស្វាទីនី (Eswatini) ដែលជាប្រទេសស្ថិតនៅទ្វីបអាហ្រ្វិក។

ថ្មីៗនេះទៀតរកឃើញចំនួនពីរករណីនៅក្រុងហុងកុង ដែលធ្វើដំណើរត្រឡប់ពីប្រទេសអាហ្វ្រិកខាងត្បូង និងកំពុងរកឃើញដែរនៅប្រទេសដទៃទៀតដូចជា អ៊ីស្រាអែល អង់គ្លេស បែលហ្សិក ។
រហូតពេលនេះ អង្គការសុខភាពពិភពលោកបានរកឃើញមេរោគបំប្លែងថ្មី ដែលព្រួយបារម្ភចំនួន៥ប្រភេទគឺ អាល់ហ្វា បេតា ហ្កាម៉ា ដែលតា និង អូមីក្រុង ។ សូមបន្តអនុវត្តន៍ ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងគ្រប់ដូស និងដូសជំរុញ ៕

អត្ថបទដែលជាប់ទាក់ទង