អភិបាលខណ្ឌទួលគោក ចុះទៅពិនិត្យមើលទីតាំងការឈូសឆាយដី រៀបចំលំនៅដ្ឋានបណ្ដោះអាសន្ន ជូនបងប្អូនប្រជាពលរដ្ ឋរស់នៅភូមិទី១៤ សង្កាត់បឹងកក់ទី១
ភ្នំពេញ៖នៅថ្ងៃទី២៦វិច្ឆិកានេះលោកជា ពិសី អភិបាលខណ្ឌទួលគោកនិងសហការី បានចុះទៅពិនិត្យមើលទីតាំងការឈូសឆាយដី រៀបចំលំនៅដ្ឋានបណ្ដោះអាសន្នជូន បងប្អូនប្រជាពលរដ្ឋរស់នៅភូមិទី១៤ សង្កាត់បឹងកក់ទី១។
មន្ត្រីជំនាញឱ្យដឹងថា៖ក្នុងរយៈពេលពីរថ្ងៃនេះកន្លងមកនេះ ចាប់ពីថ្ងៃទី២៥ ដល់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌទួលគោក បានសហការជាមួយ រដ្ឋបាលរាជធានីភ្នំពេញ ធ្វើការឈូសឆាយដី រៀបចំលំនៅដ្ឋានបណ្ដោះអាសន្នជូនបងប្អូនប្រជាពលរដ្ឋរស់នៅភូមិទី១៤ សង្កាត់បឹងកក់ទី១ ដើម្បីរៀបចំស្ថាបនាកែលម្អអាងស្តុកទឹក អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវលូប្រឡាយ តាមប្លង់គោលរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅស្ថានីយបូមទឹកទួលគោកទី២ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕