ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អធិការ​នគរបាល​ស្រុក​ឯក​ភ្នំ​ ​បង្ក្រាប​បទល្មើស​នេសាទ​ ខុសច្បាប់​ នៅ​ចំណុច​អតីត​ឡូ​តិ៍​លេខ​២

45

ខេត្តបាត់ដំបង​ ៖​ ដោយ​អនុវត្ត​ជាប់​ជា​ប្រចាំ​នូវ​យោបល់​ដឹកនាំ​របស់​ លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹ​ម​សាន​ ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរ​ បាល​ខេត្តបាត់ដំបង​ និង​ លោក​វរសេនីយ៍ឯក​ ឡុ​ង​ យោធា​វីរ​:​ អធិការ​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ឯក​ភ្នំ​ បាន​ដឹកនាំ​កងកម្លាំង​ក្នុង​អង្គភាព​ចំនួន​០៧​នាក់​ និង​កម្លាំង​ប្រជា​ការពារ​ ចំនួន​០៣​នាក់​ កាលពី​ថ្ងៃ​ទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ ដោយ​សហការ​ ជាមួយ​ កម្លាំង​គណ​បញ្ជាការ​ឯកភាព​ស្រុក​ឯក​ភ្នំ​ សរុប​ចំនួន​៣៣​នាក់​ កាណូត​ស្មាច់​ចំនួន​ ១២​គ្រឿង​ ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​ចំណុច​អតីត​ឡូ​តិ៍​លេខ​២​ ភូមិ​កំំ​ពង់​ប្រហុក​ ឃុំ​កោះ​ជី​វាំង​ ស្រុក​ឯក​ភ្នំ​ ខេត្តបាត់ដំបង​ ។​

​លទ្ធផល​បង្ក្រាប​បាន​រួម​មាន​ ៖​ ១-​សាច់​មង​ប្រវែង​៣០០០​ម៉ែត្រ​ ២-​បង្គោល​ចំនួន​៣៥០​ដើម​ ៣-​ឡុ​ក​ចាប់​ត្រី​ចំនួន​០៧​ឡុ​ក​ ៤-​ ប្រលែង​ត្រី​ចំរុះ​ចំនួន​ ១០​គ​.​ក​ សម្ភារ​ខាងលើ​ដុត​ចោល​នៅ​ហ្នឹង​កន្លែង​ ដើម្បី​ហាម​មិន​ឧ្យ​មាន​បទល្មើស​នេសាទ​ខុសច្បាប់​បន្ត​ទៀត​៕

អត្ថបទដែលជាប់ទាក់ទង