ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វីរ៉ុសបំប្លែងខ្លួនថ្មីដែលឱ្យឈ្មោះថា Omicron ចម្លងរហ័សបំផុត ព្រោះវាយលុកប្រព័ន្ធការពារ!

142

បរទេស៖ វីរ៉ុសបំប្លែងខ្លួនថ្មីដែលឱ្យឈ្មោះថា Omicron រួមបញ្ចូលទាំងការផ្លាស់ប្តូរដែលបានឃើញក្នុងវីរ៉ុសបំប្លែងប្រភេទ Delta ត្រូវបានគេជឿថានឹងបង្កើនការចម្លង និងការផ្លាស់ប្តូរដែលឃើញក្នុងវីរ៉ុសបំប្លែងប្រភេទ Beta និង Delta ត្រូវបានគេជឿថាលើកកម្ពស់ ការគេចចេញពីភាពស៊ាំ។

ក្រុមហ៊ុនវ៉ាក់សាំងបង្ការកូវីដ-១៩ Moderna បានថ្លែង កាលពីថ្ងៃសុក្រ ថា ការរួមបញ្ចូលគ្នានៃការផ្លាស់ប្តូរ បង្ហាញពីហានិភ័យ ដ៏មានសក្តានុពលមួយ ដែលពន្លឿនដល់ការថយចុះ នៃភាពស៊ាំពីធម្មជាតិ និងដោយថ្នាំវ៉ាក់សាំង។

អង្គការសុខភាពពិភពលោក (WHO) បានក្រើនរំឭកដល់ បណ្តាប្រទេសទាំងអស់ ឱ្យធ្វើការតាមដានឱ្យបានហ្មត់ចត់បំផុត ដើម្បីរកឱ្យឃើញកូវីដបំប្លែងខ្លួនថ្មី Omicron ។

ឥឡូវនេះ វីរ៉ុសបំប្លែងថ្មី Omicron បានចូលដល់ទ្វីបអឺរ៉ុបហើយ ខណៈដែលចក្រភពអង់គ្លេស បានរកឃើញ ២ករណី និង ប្រទេសបែលហ្សិល បានរកឃើញ ១ករណី ពីអ្នកដំណើរពីប្រទេសអឺហ្ស៉ីប។ ដោយឡែកក្នុងតំបន់អាស៉ី ទីក្រុងហុងកុង ត្រូវបានរកឃើញអ្នកឆ្លងផងដែរ។

សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានបិទការធ្វើដំណើរ មកពីប្រទេសអាហ្រ្វិកខាងត្បូង និងប្រទេសមួយចំនួនទៀតក្នុងតំបន់នេះ ។

សូមបងប្អូនបង្កើនការប្រុងប្រយ័ត្នទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង