ចាប់បានពលរដ្ឋខ្មែរ លួចឆ្លងដែនខុសច្បាប់ ចំនួន ៣២នាក់
ខេត្តបន្ទាយមានជ័យ : ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ប្រជាពលរដ្ឋខ្មែរចំនួន ៣២ នាក់ លួចឆ្លងដែនខុសច្បាប់តាមច្រកធម្មជាតិ ត្រូវបានរកឃើញនៅភូមិណងសាម៉េត ឃុំខុកស៊ុង ស្រុកខូកស៊ុង ខេត្តស្រះកែវ តាមការសួរនាំបានបង្ហាញថាពួកគេទាំងអស់មកពី ខេត្តបន្ទាយមានជ័យ, ខេត្តកំពង់ចាម, ខេត្តបាត់ដំបង, ខេត្តក្រចេះ, ខេត្តសៀមរាប, ខេត្តត្បូងឃ្មុំ, ខេត្តឧដរមានជ័យ និងខេត្តព្រៃវែង
ពួកគេចង់ធ្វើដំណើរទៅរកការងារធ្វើក្នុងតំបន់ ទីក្រុងបាងកក ខេត្តឆាក់ជើងសាវ ខេត្តសាមុទ្របាកាន ខេត្តរ៉ាក់យ៉ង និងខេត្ត ឈុនបុរី ទើបសមត្ថកិច្ចឃាត់ខ្លួនពួកគេ ដើម្បីចាត់ការបន្តតាមច្បាប់។