រដ្ឋបាលខណ្ឌកំបូល សិក្ខាសាលា៣ឆ្នាំរំកិល ២០២២-២០២៤ ដើម្បីបង្ហាញ គម្រោង ដែលបានស្នើឡើង និងគម្រោងដែលបានគាំទ្ររួច ចំពោះ ខណ្ឌ និងសង្កាត់
ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១០រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសាលាខណ្ឌកំបូល បានរៀបសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២២-២០២៤) របស់សង្កាត់និងរដ្ឋបាលខណ្ឌ ក្រោមអធិបតីភាពលោក លោក គឹម ច័ន្ទឌីណា ប្រធានមន្ទីរផែនការរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល និងលោក វើក សាមឿន សមាជិកក្រុមប្រឹក្សាខណ្ឌ តំណាង លោក នៅ សារឿន ប្រធានក្រុមប្រឹក្សាខណ្ឌ. ក្នុងគោលបំណង ដើម្បីបង្ហាញ គម្រោង ដែលបានស្នើឡើង និងគម្រោងដែលបានគាំទ្ររួច ចំពោះ គម្រោង ខណ្ឌ និងសង្កាត់ ។
អញ្ជើញចូលរួមក្នុងអង្គសិក្ខាខាងលើនេះ មានលោក-លោកស្រីតំណាងមន្ទីរជំនាញ អង្គភាពនានាជុំវិញរាជធានីភ្នំពេញ អង្គការដៃគូអភិវឌ្ឍន៍ លោកចៅសង្កាត់ទាំង០៧ ស្មៀនសង្កាត់ និងមេភូមិទាំងអស់បានអញ្ជើញចូលរួម ។
ជាលទ្ធផលនៃអង្គសិក្ខាសាលា មន្ទីរជំនាញ អង្គភាពពាក់ព័ន្ធ និងរដ្ឋបាលខណ្ឌ បានចូលរួមគាំទ្រគម្រោងវិនិយោគ សម្រាប់រដ្ឋបាលខណ្ឌ ទទួលបានការគាំទ្រ ២២៣/ ២៣៧ គម្រោងដែលបានស្នេីឡេីង ដោយឡែ កសម្រាប់រដ្ឋបាលសង្កាត់ទាំង៧ ទទួលបានការគាំទ្រ ៣០៦/៣១០ គម្រោងដែលបានស្នេីឡេីង ៕. សំរិត