ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានក្រុមប្រឹក្សាខណ្ឌទួលគោក ណែនាំដល់មន្ត្រីរដ្ឋបាលខណ្ឌនិងសង្កាត់ ទប់ស្កាត់នូវការរីករាលដាលជំងឺ កូវីដ-១៩ខណៈដែរជំងឺនេះបានបម្លែងខ្លួនកាន់តែសាហាវជាងមុន

247

ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាខណ្ឌទួលគោក លោកម៉ែន សិរី បានធ្វើការណែនាំដល់មន្ត្រីរដ្ឋបាលខណ្ឌទួលគោកនិងសង្កាត់ទាំង១០ចំណុះឱ្យរដ្ឋបាលខណ្ឌបន្តចូលរួមទប់ស្កាត់នូវការរីករាលដាលជំងឺ កូវីដ១៩ ខណៈដែរជំងឺនេះ បានបម្លែងខ្លួនកាន់តែសាហាវជាងមុន។

  ការជំរុញបែបនេះរបស់លោកម៉ែន សិរី បែបនេះបានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣០ របស់ក្រុមប្រឹក្សាខណ្ឌទួលគោក អាណត្តិទី៣ នាព្រឹកថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២១នេះ នៅសាលាខណ្ឌទួលគោក។

លោកម៉ែន សិរី បានមានប្រសាសន៍លើកឡើងថាកូវីដ១៩ គឺជាជំងឺដ៏កាចសាហាវមួយដែលបានឆ្លងរាលដាលពេញសកលលោក ក្នុងនោះកម្ពុជា ក៏ជាប្រទេសមួយដែលទទួលរងពីការឆ្លងរីករាលដាលជំងឺកូវីដ១៩នេះផងដែរ បន្ថែមពីលើនេះ ទៀត កូវីដ១៩ បានបំប្លែងខ្លួនទៅជាដែលតា ដែលជំងឺថ្មីនេះបានរាលដាលខ្លាំងជាងមុន ហើយចុងក្រោយនេះជំងឺនេះក៏បានបំប្លែងថ្មីមួយទៀត ដែលមានលក្ខណៈកាចសាហាវជាងជំងឺកូវីដ១៩ ថែមទៀតផង ដូច្នេះទេ លោកស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ជាមួយនឹងការណែនាំប្រជាពលរដ្ឋឲ្យចូលរួមក្នុងការទប់ស្កាត់ជំងឺដ៏កាចសាហាវនេះទាំងអស់គ្នា ដោយត្រូវ អនុវត្តឲ្យបាននូវវិធានរបស់ក្រសួងសុខាភិបាលពិសេសគឺអនុវត្តឲ្យបាននូវវិធានការ៣កុំនិង៣ការពាររបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី

   លោកចាន់ បណ្ឌិត អភិបាលរងខណ្ឌទួលគោក នៅក្នុងឱកាសនោះ ក៏បានជំរុញឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវពិនិត្យបញ្ជីឈ្មោះបោះឆ្នោតឱ្យបានត្រឹមត្រូវនិងច្បាស់លាស់ ដោយហេតុថា ការបិទបញ្ជីឈ្មោះបោះឆ្នោតនិងបិទបញ្ជីនៅថ្ងៃទី៣០វិច្ឆិកានេះហើយ ដូច្នេះទេ លោកស្នើឲ្យអស់លោកលោកស្រីទាំងអស់ដែលជាមន្ត្រីពាក់ព័ន្ធនឹងការងារនេះត្រូវពិនិត្យបញ្ជីឈ្មោះឲ្យបានត្រឹមត្រូវ ហើយបើមានការប្ដឹងផ្ដល់ពីប្រជាពលរដ្ឋពីការខុសឈ្មោះ ខុសភេទ នោះ ត្រូវសម្រួលអោយគាត់ទៅតាមនីតិវិធី ធ្វើយ៉ាងណាឱ្យពួកគាត់អាចទទួលយកបាន៕

 

អត្ថបទដែលជាប់ទាក់ទង