លោកស្រី កុយ សុដានី ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនលក់ផ្លាកលេខពិសេសផ្ទាល់ខ្លួន បានចំណូលថវិកាប្រមាណ៣៤ ៥៦៧ ៣៥៣ ៣០០រៀល
ភ្នំពេញ៖ តាមរបាយការណ៍របស់គណៈ កម្មការ រអន្តរក្រសួងគ្រប់គ្រងការលក់លេខ ចុះបញ្ជីរថយន្ត បានឱ្យដឹងថា៖ ក្នុងរយៈពេល ១១ខែ ចាប់ពីខែកុម្ភៈ ដល់ខែវិច្ឆិកា ឆ្នាំ២០២១ មកក្រសួងសាធារណការ និងដឹកជញ្ជូនលក់ផ្លាក លេខពិសេសផ្ទាល់ខ្លួន បានចំនួន ៤៨០២ លេខ ដោយទទួលបានចំណូលថវិកាប្រមាណ ៣៤ ៥៦៧ ៣៥៣ ៣០០ រៀល និងផ្លាកលេខពិសេស រាជធានី-ខេត្ត លក់បាន ២៥៣៦៤ លេខ ទទួល បានចំណូលថវិកាប្រមាណ ២៧ ៣៥៨ ១៩៧ ២០០ រៀល ក្នុងរយៈពេល១១ខែ ចាប់មករា ដល់វិច្ឆិកា ឆ្នាំ២០២១។
លោកស្រី កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួង បានបញ្ជាក់ឲ្យដឹងថ្ងៃទី០៣ ធ្នូនេះថា៖ ការងារ គ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត សមិទ្ធផលការងារសម្រេចបានទាក់ទង នឹងការងារផ្សព្វផ្សាយព័ត៌មានយ៉ាងទូលំទូលាយ ប្រព័ន្ធលក់លេខពិសេសផ្ទាល់ខ្លួនកាន់តែមាន ភាពល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ ដែលបង្ហាញពីភាពចាស់ទុំជាងមុន និងគួរតែលើកយកទៅបង្ហាញនៅក្នុងសន្និបាតបូកសរុបការងារប្រចាំ ឆ្នាំ២០២១ និងទិសដៅឆ្នាំ២០២២របស់ក្រសួងផងដែរ។
លោកស្រី រដ្ឋលេខាធិការ ក៏បានឯកភាពលើការបណ្តុះបណ្តាលក្រុមការងារបច្ចេក ទេស (Developer)ឱ្យមានចំណេះដឹងផ្នែកព័ត៌មានវិទ្យា(IT)កម្រិតខ្ពស់ផ្នែកដោះស្រាយបញ្ហា (Algorithm) និងបញ្ញាសិប្បនិម្មិត AI (Artificial Intelligence) ដើម្បីឱ្យកាន់ការ ងារលេខពិសេស និងលេខពិសេសផ្ទាល់ខ្លួន ហើយ ក្រោយបញ្ចប់ការបណ្តុះបណ្តាល ក្រុមការងារបច្ចេកទេសនេះមានសមត្ថភាពអាចធ្វើការបានកាន់តែមានប្រសិទ្ធភាពជាងមុនក្នុងការឆ្លើយតបនឹងទំហំការងារកាន់តែធំ ជាពិសេសអាចដោះ ស្រាយបញ្ហាប្រឈមនានា បានកាន់តែប្រសើរឡើងថែមទៀត៕.សំរិត