តារាចម្រៀង ទៀងមុំ សុធាវី ស្លៀកសម្លៀកបំពាក់ខ្មែរបុរាណ មួយឈុត ធ្វើឲ្យទស្សនិកជន ម្នាក់ៗ សរសើមិនដាច់ពីមាត ថាស្អាតបំផុតសូមគាំទ្រ ចាត់ទុកជាអាយដល(idol)
ភ្នំពេញ៖ សម្លៀកបំពាក់ បែបបុរាណមួយឈុតនេះ មានទស្សនិកជនយ៉ាងច្រើន ចូលឡាចគាំទ្រ តាមរយៈ ផេកហ្វេសប៊ុក តាមរយៈអនឡាញ តាមរយៈ បណ្ដាញព័ត៏មានផ្សេងៗ ជា ច្រើន ដែលបានផ្សព្វផ្សាយជាសាធារណៈ កន្លងមកនេះ មានបងប្អូន និង ពុកម៉ែបងប្អូន និងហ្វេនៗ មិនតិចនាក់ទេ ពិតជាមិនមើលរំលងឡើយ នូវតារាចម្រៀងស្រី រូបស្រស់ សម្លេងស្រទន់ គឺ អ្នក នាង ទៀងមុំ សុធាវី ។
រាល់បទចម្រៀងជាច្រើន របស់ តារាស្រីរូប នេះ នៅតែបំពេរអារម្មណ៍អ្នកស្តាប់ដដែលមកទល់ពេលនេះ ជាពិសេសទាក់ទងបទមនោសញ្ចេតនាតែម្តង។ ចំណែកកាលពីខែវិច្ឆិកា ឆ្នាំ២០២១ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ អ្នកប្រើប្រាស់នៅក្នុងបណ្ដាញសង្គម ជាច្រើនផ្ទុះការចាប់អារម្មណ៍ និងពេញចិត្តយ៉ាងខ្លាំង ក្រោយឃើញ តារាចម្រៀង អ្នកនាង ទៀងមុំ សុធាវី បង្ហោះរូបភាពប៉ុន្មានសន្លឹក ក្នុងឈុតសម្លៀកបំពាក់ យ៉ាងទាក់ទាញបំផុត។
តារាចម្រៀងអ្នកនាង ទៀងមុំ សុធាវី បាន ភ្ជាប់សារខ្លីមួយឃ្លាថា “ស្រស់ស្អាតទេបងប្អូន? ស្រលាញ់សំលៀកបំពាក់ខ្មែរយើងណាស់”។
ឃើញភ្លាម គ្រប់គ្នាចូល comment ព្រាតថា ៖ ស្រស់ស្អាតណាស់ idol, ឈុតស្អាតណាស់, ស្អាត ខ្លាំង ណាស់ អូន, ពេញចិត្តហ្នឹង សម្លៀកបំពាក់របស់បង ខ្ញុំចិញ្ចឹមចិត្តចង់ស្លៀកពាក់បុរាណ ជាក្តីស្រម៉ៃ, ពិតជាស្រស់ស្អាតណាស់ ទាំងសម្លៀកបំពាក់ និងអ្នកស្លៀក គឺស្អាតទាំងព្រម, សម្លៀក បំពាក់ រក្សាប្រពៃណីជាតិបានល្អ, សម្លៀក បំពាក់ ប្រពៃណី ខ្មែរ យើង ស្អាត ណាស់ អ្នកស្លៀកកស្រស់ស្អាត, ស្រស់ស្អាតដាច់គេ ស៊ិចស៊ីបែបបុរាណ, ស្អាតណាស់ ឈុតស័ក្ដិសមហ្នឹងរាងគាត់ណាស់ ស្អាតពិត ៗ ។
ទស្សនិកជនបាន រលើកឡើងជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់ ។ បើបងប្អូនមើលហើយសូមឲ្យពិន្ទុផង សម្រាប់ខ្ញុំឲ្យពិន្ទុក១០០ ឯណ្ណោះ ៕ . សំរិត