ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់​ចរាចរថ្ងៃ​ទី​៥​ ខែកញ្ញា​ ឆ្នាំ​២០១៨​ ស្លាប់​២​នាក់​ របួស​១៧​នាក់​

64


​ភ្នំពេញ​ ៖​ យោង​តាម​របាយ​ការ​ពី​នាយកដ្ឋាន​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​៥​ ខែកញ្ញា​ ឆ្នាំ​២០១៨​ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​ ៤​លើក​ បណ្តាល​ឲ្យ​ស្លាប់​ ២​នាក់​ របួសធ្ងន់​ ៨​នាក់​ របួសស្រាល​ ៩​នាក់​(​ស្រី​១​នាក់​)​ មិន​ពាក់​មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់​ ៨​នាក់​(​យប់​១​នាក់​)​ ។​

​នៅ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​ ៤​លើក​នេះ​ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប​ ៧​គ្រឿង​ ក្នុង​នោះ​មាន​ម៉ូតូ​ ៦​គ្រឿង​ រថយន្ត​ធំ​ ១​គ្រឿង​ ។​មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ គឺ​បណ្តាល​មក​ពី​ ល្បឿន​ ៣​លើក​(​ស្លាប់​២​នាក់​)​ ,​ មិន​គោរព​សិទ្ធិ​ ១​លើក​ ។​​គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ​ មាន​ផ្លូវជាតិ​ ២​លើក​ ផ្លូវ​ខេត្ត​ ១​លើក​ និង​ផ្លូវលំ​ ១​លើក​ ។​ ដោយឡែក​ យានយន្ត​ដែល​បង្កហេតុ​ រួម​មាន​ ម៉ូតូ​ ៣​លើក​ រថយន្ត​តូច​ធំ​ ១​លើក​ ។​​ខេត្ត​-​រាជធានី​ ដែល​មាន​គ្រោះថ្នាក់​ និង​រងគ្រោះថ្នាក់​ រួម​មាន​ ៖​ ខេត្តមណ្ឌលគិរី​ ២​លើក​ ស្លាប​២​នាក់​ របួស​១២​នាក់​ និង​ខេត្តកណ្តាល​ ១​លើក​ របួស​២​នាក់​ ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ រយៈពេល​៥​ថ្ងៃ​ គឺ​ថ្ងៃ​ទី​១-៥​ ខែកញ្ញា​ ឆ្នាំ​២០១៨​ កើតឡើង​ចំនួន​ ៣៩​លើក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ ១៧​នាក់​ របួស​សរុប​ ៦៥​នាក់​ របួសធ្ងន់​ ៤៨​នាក់​ របួសស្រាល​ ១៧​នាក់​ ៕

អត្ថបទដែលជាប់ទាក់ទង