ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ ក្នុងមូលដ្ឋាន រក្សាការពារសន្តិសុខ សុវត្ថិភាពជូនប្រជាជន និងអ្នកដំណើរពេលរាត្រី

85

ភ្នំពេញ៖ដើម្បី បង្កើនភាពកក់ក្ដៅក្នុងការរស់នៅរបស់បងប្អូនប្រជាជ ក្នុងមូលដ្ឋានខណ្ឌមានជ័យនៃរាជធានីភ្នំពេញ និង បងប្អូនអ្នកដំណើរតាមយានយន្តនានា ដែលធ្វើដំណើរឆ្លងកាត់ភូមិសាស្រ្តខណ្ឌមានជ័យ ប្រកបដោយសុវត្ថិភាពខ្ពស់នោះ គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដែលដឹកនាំកម្លាំងចម្រុះដោយលោកឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ និង តំណាងលោកអភិបាលខណ្ឌមានជ័យ បានចុះត្រួតពិនិត្យនៅតាមដងផ្លូវ ក្នុងមូលដ្ឋានខណ្ឌមានជ័យ និងពង្រឹងកិច្ចការត្រួតពិនិត្យ អាវុធ ជាតិ ផ្ទុះ គ្រឿងញៀន គ្រឿងស្រវឹង និង ជា ពិសេស កិច្ច ការ ការពារ សន្ដិសុខ សណ្ដាប់ ធ្នាប់ និង របៀបរៀបរយ សាធារណៈជូន បងប្អូន ប្រជាជនក្នុងមូលដ្ឋាន ខណ្ឌមានជ័យនិងអ្នកដំណើរតាមដងផ្លូវនា ពេលរាត្រីហើយការងារនេះ គឺកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ចុះអនុវត្តន៍ជាប្រចាំរៀងរាល់យប់ថ្ងៃ អោយដូចភ្លៀងរលឹមពិសេសថ្ងៃចុងសប្ដាហ៍ និមួយៗផងដែរ។

គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ក៏បានចាត់តាំងលោកឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ តំណាងលោកអភិបាលខណ្ឌ ចុះដឹកនាំកម្លាំងចម្រុះ ដាក់គោលដៅ នៅកន្លែងសំខាន់ៗក្នុងមូលដ្ឋានខណ្ឌមានជ័យ ដោយចុះអនុវត្តច្បាប់ចរា ចរណ៍ផ្លូវគោក និង ត្រួតពិនិត្យអាវុធជាតិផ្ទុះ .ជាតិអាកុល និង គ្រឿងញៀន នៅតាមមូលដ្ឋានខណ្ឌមានជ័យនៃរាជធានីភ្នំពេញ កាលពីម៉ោងជាង៨យប់ដល់ម៉ោងជិត ១១យប់នាថ្ងៃទី០៣ខែធ្នូឆ្នាំ២០២១នេះ ដោយប្រើប្រាស់កម្លាំងចម្រុះសរុបចំនួន៤៦នាក់។ជាលទ្ធផលនៃការចុះត្រួតពិនិត្យនាយប់នេះ មានយានយន្តបើកបរឆ្លងកាត់គោលដៅ ត្រួតពិនិត្យអាវុធជាតិផ្ទុះជាច្រើនគ្រឿងផងដែរ។

លោកឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ បានអោយដឹងថា ជានិច្ចកាលជារៀងរាល់យប់ ថ្ងៃកម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់ពីសំណាក់ លោកអភិបាលខណ្ឌមានជ័យ តែងតែចុះត្រួតពិនិត្យអាវុធជាតិផ្ទះ គ្រឿងញៀន វាស់ជាតិអាកុល និង អនុវត្តរឹតបន្តឹងនូវច្បាប់ចរាចរណ៍ផ្លូវគោ កព្រមទាំងចុះធ្វើការងាររដ្ឋបាលនៅក្នុងមូលដ្ឋាន តាមបណ្ដាសង្កាត់ទាំងអស់ ពិសេសនៅតំបន់ស្មុកស្មាញ និងតាមបណ្ដាផ្លូវសំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរក្សាការពារនូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈរបៀបរៀបរយ ជូនដល់ប្រជាជនក្នុងការរស់នៅប្រកប ដោយភាពកក់ក្ដៅ។

ក្នុងនាមគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានបង្កើនការ ការពារនូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ទ្វេរដងក្នុងការ ការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់និងត្រៀមបង្ការទប់ស្កាត់ និង បង្រ្កាបរាល់បទល្មើសនានា អោយទាន់ពេលវេលាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង