ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការរញ្ជួយដី M6,9 នៅ Hokkaido របស់ប្រទេសជប៉ុន បានធ្វើឲ្យអគារចំនួន 2,95 លានខ្នងរងការខូចខាត

77

ការរញ្ជួយដីកម្រិត 6,9 រិចទ័រ បានរញ្ជួយកោះហុកកៃដូភាគខាងជើង របស់ប្រទេសជប៉ុន នៅវេលាម៉ោង 3 និង 8 នាទីម៉ោង ក្នុងស្រុក កាលពីថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមមជ្ឈមណ្ឌល គ្រប់គ្រងគ្រោះរញ្ជួយដី នៅប្រទេសចិន (CENC) ។

ការរញ្ជួយនេះបានកើតឡើង នៅជម្រៅប្រហាក់ប្រហែល 40 គីឡូម៉ែត្រ។ គ្មានការព្រមានរលកយក្សស៊ូណាមីទេ។

អាជ្ញាធរមូលដ្ឋាន មិនបានបញ្ជាក់ពីអ្នកស្លាប់ភ្លាមៗនោះទេ។ មានសេចក្តីរាយការណ៍ ពីមនុស្សដែលអាចត្រូវកប់ នៅក្រោមកម្ទេចកម្ទី។

ការរអិលបាក់ដី ជាច្រើន បានធ្វើឱ្យខូចខាតផ្ទះសម្បែងជាច្រើន នៅក្នុងតំបន់រងគ្រោះ ដោយការរញ្ជួយដី រងការខូចខាត។

មនុស្សប្រញាប់ប្រញាល់ ចាកចេញពីផ្ទះរបស់ពួកគេ ក្រោយពីការរញ្ជួយដី នៅសាភូរ៉ូ ប្រទេសជប៉ុន។ / VCG រូបថត

ក្រុមហ៊ុនថាមពលរបស់ហុកកៃដូ បាននិយាយថា ការរញ្ជួយនេះបានបន្សល់ទុក អគារចំនួន 2,95 លានខ្នង នៅទូទាំងខេត្តហុកកៃដូ ដោយគ្មានអគ្គិសនី។

រោងចក្រថាមពលនុយក្លេអ៊ែរ Tomari នៅលើកោះនេះ បានបាត់បង់ប្រភពថាមពល ខាងក្រៅរបស់ខ្លួន ប៉ុន្តែប្រតិបត្តិករនេះ បាននិយាយថា ឥន្ធនៈនុយក្លេអ៊ែរ កំពុងត្រូវបានធ្វើឱ្យត្រជាក់ ដោយប្រព័ន្ធផ្គត់ផ្គង់ថាមពលអគ្គិសនី។

ព្រលានយន្តហោះថ្មី Chitose, អាកាសយានដ្ឋានដ៏សំខាន់នៃ Sapporo ក្នុងទីក្រុងហុកកៃដូ បានលុបចោលការហោះហើរ ក្នុងស្រុក និងអន្តរជាតិទាំងអស់ ដែលបានគ្រោងទុកសម្រាប់ថ្ងៃព្រហស្បតិ៍។

សេវាកម្មផ្លូវដែកទាំងអស់ ត្រូវបានផ្អាក បន្ទាប់ពីការរញ្ជួយដី រួមទាំងរថភ្លើងល្បឿនលឿន Shinkansen ៕

អត្ថបទដែលជាប់ទាក់ទង