បានចុះបង្រ្កាបទីតាំង អ៊ីនធើណេត ០១កន្លែង (បង្កប់ល្បែងស៊ីសង Online) នាមករណ៍ វីអេ ២៨៨៨
ភ្នំពេញ៖ នៅព្រឹកថ្ងៃ សៅរ៍ ទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០២១ នៅវេលាម៉ោង ១០:៣០ នាទីព្រឹក លោក ព្រាប ម៉ាណែល អភិបាលរងខណ្ឌ តំណាងលោក ហែម ដារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានចុះបង្រ្កាបទីតាំងអ៊ីនធើណេត ០១កន្លែង (បង្កប់ល្បែងស៊ីសង Online) នាមករណ៍ វីអេ ២៨៨៨ ស្ថិតនៅផ្ទះលេខ ៤៥N៣ ផ្លូវអង្គតាមិញ ភូមិត្រពាំងល្វា២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងបានដកហូតសម្ភារៈមួយចំនួន។
សកម្មភាពខាងនេះបានបញ្ចប់នៅវេលាម៉ោង ១១:១៥ នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល។