ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ត២គ្រឿងបុកគ្នា ស្លាប់មនុស្ស៤នាក់ និងរងរបួស៧នាក់

48

 

កំពត ៖ រថយន្តធុនធំបែកកង់មុខ ផ្នែកខាងឆ្វេងបានទាញចង្កូតទៅបុក រថយន្តតួរីស១២កៅអីដឹកអ្នកដំណើរ ពេញទំហឹងបណ្តាលឱ្យស្លាប់មនុស្ស៤នាក់ និងរងរបួស៧នាក់។ ហេតុការណ៍នេះកើតឡើងលើ ដងផ្លូវជាតិលេខ៣ ស្ថិតក្នុង ភូមិ កែបថ្មី សង្កាត់បឹងទូក ក្រុងបូកគោ ខែត្រកំពត នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០២១។

សមត្ថកិច្ចបញ្ជាក់ថា រថយន្តស្ទូចដឹកគ្រឿងសំណង់បានបុកជាមួយ រថយន្តតួរីសប្រភេទ១២កៅអី។ មុនពេលកើតហេតុគេឃើញរថយន្ត ស្ទូចធុនធំនោះធ្វើដំណើរមកពីទិសខាងលិច ក្នុងល្បឿនលឿនខណៈនោះក៍ ស្រាប់តែលាន់ ឮស្នូរផ្ទុះកង់មុខ ហើយក៍រេចង្កូតទៅបុករថយន្តដឹកអ្នក ដំណើរពេញទំហឹងធ្លាក់ ពីផ្លូវជាតិទាំងពីរគ្រឿងតែម្តង។

ភ្លាមៗនោះអ្នកបើករថយន្តធុនធំក៍បានរត់ គេចខ្លួនបាត់។ ចំណែកអ្នកដំណើរ ក្នុងរថយន្តតួរីស១២កៅអីវិញមានទាំង ក្មេងតូចៗមនុស្សចាស់ប្រុសស្រីផងនោះ បានកៀបជាប់ដេករដូករណែល ក៍ ត្រូវបានពលរដ្ឋជិតខាងនាំគា្ន ចូលទៅគាស់យកជនរងគ្រោះចេញពីរថយន្ត ស្រាប់តែឃើញមនុស្សស្លាប់៤នាក់ និងរបួស៧នាក់៕

អត្ថបទដែលជាប់ទាក់ទង