ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្បាលម៉ាស៊ីន រាជរដ្ឋាភិបាលអាណត្តិទី៦ ត្រូវបានបង្កើត

120


ក្បាលម៉ាស៊ីននៃរាជរដ្ឋាភិបាលអាណត្តិទី៦ ត្រូវបានបង្កើតឡើងហើយ នៅថ្ងៃទី៦ខែកញ្ញានេះ។ តាមបញ្ជីឈ្មោះនៃរាជរដ្ឋាភិបាលអាណត្តិទី៦ គឺមានឧបនាយករដ្ឋមន្រ្តីមានចំនួន១០រូប ដោយថែម៣រូប, ទេសរដ្ឋមន្រ្តីមានចំនួន១៧រូប ចំណែកថ្នាក់រដ្ឋមន្រ្តី២៩រូបបណ្តាក្រសួងនៅដដែល។

ឧបនាយករដ្ឋមន្រ្តី ៣ដែលថែមរួមមាន៖ លោក ប្រាក់ សុខុន, លោក អូន ព័ន្ធមុនីរ័ត្ន និងលោក ជា សុផារ៉ា។

សូមជំរាបថា ក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា និងដឹកនាំរាជរដ្ឋាភិបាល ត្រូវបានរដ្ឋសភាសម្រេចអនុម័តហើយ នៅវេលាម៉ោង៨៖១០នាទីព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨នេះ។

សម្តេចតេជោ ហ៊ុន សែន ត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឱ្យធ្វើជានាយករដ្ឋមន្រ្តី សម្រាប់អាណត្តិទី៦បន្តទៀត។ ជាមួយគ្នានេះ រដ្ឋសភាក៏បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើសមាសភាពរាជរដ្ឋាភិបាលផ្សេងទៀត ដូចជាឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តីជាដើម៕


អត្ថបទដែលជាប់ទាក់ទង