លោកនុត ពុធដារ៉ា ចុះពិនិត្យទីតាំងស្នើ សុំបង្កើតរោងចក្រកែច្នៃធ្យូង សម្រាប់ចម្រោះទឹក ក្នុងស្រុកពញ្ញាឮ
កណ្ដាល៖នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល និងជាប្រធានលេខាធិការដ្ឋានអនុគណៈកម្មាធិការវិនិយោគខេត្ត បានដឹកនាំប្រធាន អនុប្រធានមន្ទីរជំនាញពាក់ព័ន្ធ ទីចាត់ការផែនការ វិនិយោគ ចុះពិនិត្យទីតាំងស្នើសុំ បង្កើតរោងចក្រកែច្នៃធ្យូងសម្រាប់ចម្រោះទឹក ពីសំបកដូង ស្ថិតក្នុងឃុំទំនប់ធំ ស្រុកពញាឭ ខេត្តកណ្តាល៕