ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ផ្ទុះ​ភ្នំភ្លើង​ Semeru​ បណ្តាល​ឲ្យ​មនុស្ស​ចំនួន​ ១៤​នាក់​បាន​ស្លាប់​ និង​មនុស្ស​រាប់​សិប​នាក់​ផ្សេង​ទៀត​បាន​រង​របួស​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​

97

​ឥណ្ឌូ​ណេ​ស៊ី ៖ កាលពី​ថ្ងៃអាទិត្យ​ ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ​របស់​ឥណ្ឌូ​ណេ​ស៊ី​បាន​និយាយ​ថា​ ភ្នំភ្លើង​ Semeru​ បាន​ផ្ទុះ​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​ ១៤​នាក់​បាន​ស្លាប់​ និង​មនុស្ស​រាប់​សិប​នាក់​ផ្សេង​ទៀត​បាន​រង​របួស​នៅ​លើ​កោះ​ Java​ ខណៈ​ដែល​ក្រុម​ជួយ​សង្គ្រោះ​បាន​ស្វែងរក​ជន​រង​គ្រោះ​នៅ​ក្រោម​គំនរ​ផេះ​ និង​ពេល​ខ្លះ​ត្រូវ​កាយរ​កដោយ​ដៃទទេ​។​

​កាលពី​ថ្ងៃ​សៅរ៍​ ភ្នំ​ Semeru​ ដែល​ជា​ភ្នំ​ខ្ពស់​ជាងគេ​នៅ​លើ​កោះ​ Java​ បាន​ផ្ទុះ​កម្អែល​ភ្នំភ្លើង​ និង​កម្តៅ​ដ៏​ខ្លាំង​ ដែល​ធ្វើ​ឲ្យ​ភូមិ​មួយ​ចំនួន​ដែល​ស្ថិត​ក្បែរ​នោះ​ក្នុង​ខេត្ត​ East​ Java​ ត្រូវ​គ្របដណ្តប់​ដោយ​ ពពក​ខ្មៅ​ និង​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​នាក់​ភៀសខ្លួន​ដោយ​ការ​ភ័យ​ស្លន់ស្លោ​។​

​អាជ្ញាធរ​បាន​និយាយ​ថា​ ការ​ផ្ទុះ​នេះ​បាន​បំផ្លាញ​អគារ​ជា​ច្រើន​ និង​បាន​កាត់​ផ្តាច់​ស្ពាន​យុទ្ធសាស្ត្រ​ដែល​  ត​ភ្ជាប់​តំបន់​ពីរ​នៅ​ក្នុង​សង្កាត់​ Lumajang​ ដែល​នៅ​ក្បែរ​នោះ​ជាមួយ​ទីក្រុង​ Malang​។​

​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ មន្ត្រី​របស់​ក្រុមប្រឹក្សា​ជាតិ​ឥណ្ឌូ​នេ​ស៊ី​សម្រាប់​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ (BNPB)​ បាន​និយាយ​ថា​ ក្នុង​ចំណោម​មនុស្ស​ចំនួន​ ១៤​នាក់​ បាន​ស្លាប់​ មាន​ចំនួន​ ០៩​នាក់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ ហើយ​មាន​មនុស្ស​ចំនួន​ ៥៦​នាក់​ ផ្សេង​ទៀត​បាន​រង​របួស​ ដែល​ភាគច្រើន​ដោយសារ​ការ​រលាកភ្លើង​។​

​ក្រុមប្រឹក្សា​ជាតិ​ឥណ្ឌូ​នេ​ស៊ី​សម្រាប់​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ (BNPB)​  បាន​និយាយ​ថា​ មនុស្ស​ប្រមាណ​ ១៣០០​នាក់​ ត្រូវ​បាន​ជម្លៀស​ចេញ​ ខណៈ​ដែល​មនុស្ស​ចំនួន​ ០៩​នាក់​ ផ្សេង​ទៀត​បាន​បាត់​ខ្លួន​។​

​លោក​ Taufiq​ Ismail​ Marzuqi​ ដែល​ជា​អ្នកស្រុក​រស់នៅ​ក្នុង​សង្កាត់​ Lumajang​ ដែល​បាន​ស្ម័គ្រចិត្ត​ចូលរួម​ក្នុង​ការ​សង្គ្រោះ​ ដោយ​ប្រាប់​សារព័ត៌​រ៉​យ​ទ័​រថា​ ការ​ខិតខំ​ប្រឹងប្រែង​ជួយ​សង្គ្រោះ​គឺ​ “​ពិបាក​ខ្លាំង​ណាស់​”​ ដោយសារ​តែ​ស្ពាន​ត្រូវ​បាន​ខូចខាត​យ៉ាងដំណំ​ និង​អ្នក​ស្ម័គ្រចិត្ត​ខ្វះ​បទ​ពិសោធន៍​ ៕

អត្ថបទដែលជាប់ទាក់ទង