លោក តែម ម៉ឺន៖ គណៈបច្ចេកទេស និងអាជ្ញាកណ្ដាល ចៅក្រមរបស់សហព័ន្ធទំាងអស់ ត្រូវមានឆន្ទៈក្នុងការបំពេញ ការងារលើសង្វៀន ប្រកួតអស់ពីចិត្ត
ភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន អគ្គលេខាធិការរងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានសហ័ន្ធកីឡាប្រដាល់គុនខ្មែរ លោកសាស្ត្រា ចារ្យ ម៉ិល កាដូ អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡាតំណាងរបស់ក្រសួងអបរំ យុវជន និងកីឡា បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល ចៅក្រមកម្រិតមធ្យមរបស់ខ្លួននៅថ្ងៃទី៥ ខែឆ្នូ ឆ្នាំ២០២១ នៅសាលប្រជុំ ក្នុងមជ្ឈមណ្ឌលកីឡាកងយោធពលខេរភូមិន្ទ ស្តាតចាស់។
លោក និន ភិរម្យ អគ្គលេខាធិការរងសហព័ន្ធកីឡាគុនខ្មែរបានឲ្យដឹងថា សិក្ខាកាមមានចំនួន២៥រូបក្នុងនោះកម្រិតមធ្យមមានចំនួន២៥រូបដែលមានមួយរូបជានារី ក្រៅពីនោះជាអតីតកីឡាករប្រដាល់ល្បីៗ ។ នេះជាវគ្គបឋមដែលការសិក្សាផ្ដោតសំខាន់ទៅលើបច្ចេកទេស និងក្រមសីលធម៌ ចំពោះអ្នកដែលបានឆ្លងវគ្គសិក្សានេះបានទទួលវិញ្ញាបនប័ត្រដែលមានតម្លៃសម្រាប់ការចូលរួមបំពេញការងារក្នុងការប្រកួតប្រដាល់គុនខ្មែរ ។
លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរក៏បានប្រាប់បណ្ដាញពត៌មានថា វគ្គនេះគឺចំណាយថវិការបស់ក្រសួងអប់រំយុវជន និង កីឡា ហើយសិក្ខាកាមដែលភាគច្រើនជាគរុសិស្សមកពីវិទ្យាស្ថានជាតិអប់រំកាយ និងកីឡានោះសុទ្ធតែជាអ្នកមានចំណេះដឹងខាងកីឡាខ្ពង់ខ្ពស់ហេតុនេះពួកគេងាយនឹងទទួលយកនូវពុទ្ធិថ្មីៗទាំងអស់ ។សិក្ខាកាមទាំងអស់មិនត្រឹមតែពួកគេសុទ្ធតែមានអាយុ៣៥ឆ្នាំចុះ ពួកគេមានចំណេះដឹង និង មានកាយសម្បទាល្អគឺសហព័ន្ធមិនយកអ្នកដែលមានកំពស់មិនគ្រប់គ្រាន់នោះទេ ។
លោកបានបន្តថា សិក្ខាកាមដែលជាអាជ្ញាកណ្ដាល ចៅក្រមត្រូវមានឆន្ទៈក្នុងការបំពេញការងានៅលើសង្វៀនប្រកួតដាច់ខាន មិនមែនរៀនចប់ហើយប៉ុន្មានខែក្រោយមកបែរជាទទួលពិន័យរបស់សហព័ន្ធដោយការកាត់ក្តីមិនត្រូវត្រឹមនោះឡើយ ។ សម្រាប់ការបំពេញការងារតាមស្ថានីយ៍មិនមែនជាការជួលនោះឡើយ គឺជាការធ្វើការស្ម័គ្រចិត្ត មួយទៀតអាជ្ញាកណ្ដាល ចៅក្រមអញ្ជើញឲ្យមករៀនវគ្គអាជ្ញាកណ្ដាល ចៅក្រមមិនមករៀន ហើយចង់ធ្វើអាជ្ញាកណ្ដាល ចៅក្រមមិនអាចទៅរួច ដូច្នេះបើមិនមករៀន មិនអនុញ្ញាតឲ្យធ្វើអាជ្ញាកណ្ដាល ចៅក្រមតាមស្ថានីយ៍ឬឈប់រហូតតែម្តង។
សូមបញ្ជាក់ថា វគ្គនេះឧទ្ទេសនាមដោយលោកវេជ្ជាបណ្ឌិតឆឹង យ៉ៅយ៉េនដែលជាអនុប្រធានសហព័ន្ធកីលាប្រដាល់គុនខ្មែរ និង ជាប្រធានសហព័ន្ធន្ធកីឡាសកលកម្ពុជា លោកអ៊ិន ខេមរិន្ទ និង លោកមាស សុខគ្រី ៕