ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ស សុខា ត្រូវតែងតាំងជា រដ្ឋលេខាធិការក្រសួងអប់រំ សម្រាប់អាណត្តិទី៦

496

ភ្នំពេញ៖ លោក ស សុខា អតីតតំណាងរាស្ដ្រមណ្ឌលព្រៃវែង នៅអាណត្តិទី៥ ត្រូវបានរាជរដ្ឋាភិបាលតែងតាំងទៅជា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា សម្រាប់អាណត្តិទី៦។

នេះជាការប្រកាសឲ្យដឹងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ថ្លែងក្នុង​បើកកិច្ចប្រជុំ​រៀបចំក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា និងរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨។

បើតាមប្រសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន សមាជិកសភាដែលត្រូវបានតែងតាំងជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ឬរដ្ឋលេខាធិការជាដើមនោះ ត្រូវលាលែងពីសមាជិកសភា។

ក្នុងអាណត្តិទី៥កន្លងទៅ លោក ស សុខា មានតួនាទីជាសមាជិកសភា តំណាងរាស្ដ្រគណបក្សប្រជាជកម្ពុជាមណ្ឌលព្រៃវែង និងជាអនុប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជាទទួលបន្ទុកខេត្តព្រៃវែង និងខេត្តបាត់ដំបង៕​

អត្ថបទដែលជាប់ទាក់ទង