ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តែងតាំងលោក ហ៊ុន ម៉ានី ជាប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា សម្រាប់អាណត្តិទី៦

69

ភ្នំពេញ៖ ជាប់ឆ្នោតជាតំណាងរាស្រ្តចំនួន២អាណត្តិជាប់ៗគ្នា លោក ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធានគណៈកម្មការទី៧ នៃរដ្ឋសភាសម្រាប់អាណត្តិទី៦ គឺគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍។

សម្រាប់អាណត្តិទី៥ កន្លងទៅនេះ លោក ហ៊ុន ម៉ានី មានតួនាទីជាសមាជិកសភា តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា មណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)៕

អត្ថបទដែលជាប់ទាក់ទង