ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ដ្រីជាន់ខ្ពស់ក្រសួងការងារថា៖ ក្រួងកំពុងចាប់ដៃគូជាមួយ អង្គការសង្គមស៊ីវិល ដើម្បី សម្រេចគោលដៅអភិវឌ្ឍន៍ ជាតិរបស់កម្ពុជា នៅត្រឹម ឆ្នាំ២០៣០

304

 

ភ្នំពេញ៖ មន្ដ្រីជាន់ខ្ពស់ក្រសួងការងារ កំពុងចាប់ដៃគូជាមួយ អង្គការសង្គមស៊ីវិល ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ជាតិ របស់ កម្ពុជានៅត្រឹម ឆ្នាំ២០៣០ តាមរយៈកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជាឆ្នាំ២០១៩-២០២៣ ដែលបានគាំទ្រដល់ការចូលរួមសម្រេចឱ្យបាននូវគោលដៅរួម ហើយ វាក៏ជាក្របខ័ណ្ឌសម្រាប់កិច្ចសហ ប្រតិបត្តិការ រវាងភាគីទាំងពីរ។

ក្នុងពិធីបើកសិក្ខាសាលាត្រីភាគីថ្នាក់ជាតិស្តីពីការពិនិត្យឡើងវិញប្រចាំឆ្នាំលើ កម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា ឆ្នាំ២០១៩-២០២៣នៅ សណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ។

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍ថា
តាមរយៈគោលនយោបាយដ៏ត្រឹមត្រូវទាំងឡាយ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ គឺទទួលបានការគាំទ្រពីគ្រប់ដៃគូពាក់ព័ន្ធ ហើយចូលរួមសហប្រតិបត្តិការអនុវត្ត ប្រកប ដោយភាពជោគជ័យ ជាពិសេសលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អង្គការ ILO តែងតែបានផ្តល់នូវកិច្ចសហប្រតិបត្តិការទាំងជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងការចូលរួមជំរុញការអនុវត្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីសម្រេចឱ្យបាននូវគោលដៅអាទិភាពចំនួន ៥ រួមមាន៖ ១-អភិវឌ្ឍលក្ខខណ្ឌការងារ និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ។២-ធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេក ទេស និងវិជ្ជាជីវៈ។ ៣-រក្សា និងបង្កើនមុខរបរ និងការងារនៅក្នុង និងក្រៅប្រទេស។

៤-អភិវឌ្ឍរបបសន្តិសុខសង្គម និង៥-ពង្រឹងសេវាគាំទ្រទូទៅ។
លោកបានបញ្ជាក់ថា រហូតមកដល់ពេលនេះ យើងបានរួមគ្នាអនុវត្តកម្មវិធីការងារសមរម្យចំនួន ៥ ដំណាក់កាល ហើយ។ ដំណាក់កាលទី៥នេះ ត្រូវបានរៀបចំឡើងស្របពេលគម្រប់ខួប៥០ឆ្នាំ នៃសមាជិកភាពរបស់កម្ពុជាជាមួយនឹងអង្គការអន្តរជាតិខាងការងារ(ILO)។

លោកបានលើកឡើងថា ក្រសួងការងារ បានខិតខំបន្តយកចិត្តទុកដាក់ លើការបង្កើតបរិយាកាសការងារ និងមុខរបរឱ្យកាន់តែទូលំទូលាយ ដោយការបង្កើនឱកាសការងារសមរម្យ និងផលិតភាពការងារខ្ពស់ ការពង្រីកយន្តការ វិសាលភាព និងប្រសិទ្ធភាពក្នុងការផ្តល់សេវាមុខរបរ និងការងារឱ្យឆ្លើយតបកាន់តែប្រសើរតាមតម្រូវការអ្នកប្រើប្រាស់សេវា ការពង្រឹងយន្តការវេទិកាការងារ និងបង្កើនការប្រមូលផ្សព្វផ្សាយ និងបញ្ជ្រាបព័ត៌មានទីផ្សារការងារ ការពង្រឹងយន្តការគ្រប់គ្រងការប្រើប្រាស់កម្លាំងពលកម្មក្នុងប្រទេស និងការពារពលករទេសន្តរប្រវេសន៍ខ្មែរ ការបង្កើនផលិតភាពកម្លាំងពលកម្មដែលកំពុងស្ថិតក្នុងទីផ្សារការងារ សំដៅពង្រឹងយន្តការវេទិកាការងារ ការផ្តល់ការបណ្តុះបណ្តាលតម្រង់ទិសមុនចូលធ្វើការ និងការពង្រីកការផ្តល់សេវា រកការងារឱ្យធ្វើ និងការផ្សព្វផ្សាយ ព្រមទាំងការបញ្រ្ជាបអំពីព័ត៌មានទីផ្សារការ ងារទាំងក្នុង និងក្រៅប្រទេស ដើម្បីបង្កើនឱកាសការងារប្រកបដោយសមធម៌ កាត់ បន្ថយការធ្វើទេសន្តរប្រវេសន៍ដោយប្រថុយប្រថាន និងលើកកម្ពស់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅកម្ពុជា ដោយទទួលស្គាល់ថា ពលករទេសន្តរប្រវេសន៍ គឺជាភ្នាក់ងារនៃការច្នៃប្រឌិតថ្មី និងការអភិវឌ្ឍ។

លោក អ៊ិត សំហេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការអន្តរជាតិខាងការងារ ដែលតែងតែផ្តល់នូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធសំដៅសម្រេចនូវគោលដៅរួមគ្នា ជាពិសេសគោលដៅទាំងឡាយដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញក្នុងកម្មវិធី នយោបាយនិងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ក៏ដូចជាផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩- ២០២៣៕ .សំរិត

អត្ថបទដែលជាប់ទាក់ទង