សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB)
ភ្នំពេញ៖ នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១០:៣០ នាទីព្រឹក, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោក Anthony Robert Gill នាយកស្ដីទីស្ថានតំណាងធនាគារអភិវឌ្ឍន៍ អាស៊ី ប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការចំនួន ៥ សម្រាប់តម្រោង/ កម្មវិធី ចំនួន ៤ ដែលមានទឹកប្រាក់សរុបចំនួន ៣៣២,០៥ លានដុល្លារអាមេរិក ១) កម្មវិធីអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ប្រកបដោយបរិយាប័ន្ន (អនុកម្មវិធីទី៣), ២) គម្រោងទប់ស្កាត់ និងបង្ការជំងឺឆ្លងក្នុងមហាអនុតំបន់មេគង្គ -ហិរញ្ញប្ប ទានបន្ថែម៣) តម្រោង កែលម្អបណ្ដាញផ្លូវជាតិ ជំហានទី២, និង ៤ គម្រោងអភិវឌ្ឍន៍ទីក្រុងគួរឱ្យចង់រស់នៅ ។