ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អូស្រ្តាលី គាំទ្រវិស័យកសិកម្មកម្ពុជា

36

 

ភ្នំពេញ ៖ ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា បានឲ្យដឹងថា វិស័យកសិកម្មរួមចំណែក ២០,៧% ដល់ GDP របស់កម្ពុជា ប៉ុន្តែវិស័យកសិ-កែច្នៃ ចូលរួមចំណែកត្រឹមតែ១,១% ប៉ុណ្ណោះ បើធៀបនឹងមធ្យមភាគអាស៊ានដែលមាន៤,៥%។ កម្មវិធី CAVAC របស់អូស្ត្រាលី រួមជាមួយនិង សហគ្រិនខ្មែរ Khmer Enterprise និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា កំពុងធ្វើការដោយផ្ទាល់ជាមួយសហគ្រាសធុនតូច និងមធ្យម ដើម្បីបង្កើនផលិតកម្ម ទីផ្សារ និងការទទួលស្គាល់ ដើម្បីធានាបាននូវគុណតម្លៃបន្ថែមទៀត នៅក្នុងប្រទេសកម្ពុជា។

កាលពីខែមុន ឯកអគ្គរាជទូតរង Andreas Zurbrugg បានទៅមើលក្រុមហ៊ុនចំនួនបី ក្នុងខេត្តសៀមរាប ដែលទទួលបានជំនួយពីកម្មវិធីនេះ ដើម្បីមើលពីរបៀបដែលអាជីវកម្មរបស់ពួកគេកំពុងអភិវឌ្ឍ។ អ្នកស្រី ស៊ីម សេរីរ័ត្ន មកពី “ផ្សារកសិករខេត្តសៀមរាប” បានប្រាប់ Andreas ថា ផលិតកម្មរបស់អ្នកស្រីបានកើនឡើង ១ ០០០% បន្ទាប់ពីបានរៀនដឹងពីរបៀបបង្កើនអាយុកាល របស់ផលិតផលរបស់ពួកគាត់។ លើកក្រោយ ពេលដែលអ្នកទៅសៀមរាប សូមចូលទៅហាងរបស់គាត់ ហើយសាកទិញសាច់ក្រកគោ និងសាច់ក្រកជ្រូកដែលមានរសជាតិឆ្ងាញ់ ធ្វើតាមរូបមន្តរបស់ម្តាយគាត់ ដោយប្រើគ្រឿងផ្សំក្នុងស្រុកផង”៕

អត្ថបទដែលជាប់ទាក់ទង