ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌកំបូល ចែកជែលលាងដៃសម្លាប់មេរោគដែល ផ្តល់ជូនដោយសមាគម គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មកពីគ្រឹះស្ថានសិក្សាសាធារណៈទាំងអស់ក្នុងខណ្ឌកំបូល

122

 

ភ្នំពេញ៖នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានអញ្ជើញជាអធិបតី ក្នុងពិធីចែកជែលលាងដៃសម្លាប់មេរោគ ដែលផ្តល់ជូនដោយ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) តាមរយៈមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មកពីគ្រឹះស្ថានសិក្សាសាធារណៈទាំងអស់ ក្នុងខណ្ឌកំបូល និងមន្រ្តីការិយាល័យអប់រំ យុវជន និងកីឡា ដោយសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ក្នុងម្នាក់ៗទទួលបាន ជែលចំណុះ ៥០ មីលីលីត្រចំនួន ០១ ដប និង ចំណុះ ២៣០ មីលីលីត្រ ៕

អត្ថបទដែលជាប់ទាក់ទង