ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆ្លងចរន្តអគិ្គសនីឆេះសំណង់មិនរៀបរយ ចំនួន ១៧ខ្នង

40

 

ភ្នំពេញ ៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានឲ្យដឹងថា នៅវេលាម៉ោង០៨និង១៥នាទីព្រឹក ថ្ងៃសុក្រ ទី១០ ខែធ្នូ ឆ្នាំ២០២១ មានករណីអគ្គីភ័យមួយកន្លែងបានកើតឡើង នៅចំណុចសំណង់មិនរៀបរយ សិ្ថតនៅផ្លូវជាតិលេខ៥ ក្រុមទី០៥ ភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ចំនួន ១៧ខ្នង ។

ប្រភពដដែល បន្តថា ម្ចាស់ទីតាំងឈ្មោះ លី ភឿង ភេទស្រី អាយុ ៧០ ឆាំ្ន មុខរបរ នៅផ្ទះ ។ មូលហេតុ បណ្តាលមកពីឆ្លងចរន្តអគិ្គសនី ។
ប្រភេទសំណង់ ឈើប្រក់សង្ក័សី ជាសំណង់មិនរៀបរាយរងការខូចខាតសម្ភារៈ និងឆេះផ្ទះទំហំ ០៤គុណ០៥ម៉ែត្រចំនួន ១២ខ្នង និងផ្ទះទំហំ ០៧គុណ១៤ម៉ែត្រចំនួន ០៥ខ្នង ។

ប្រតិបត្តិការនេះ សមត្ថកិច្ចបានប្រើប្រាស់ រថយន្តការិយាល័យអគ្គិភ័យចំនួន២៣គ្រឿង ប្រើប្រាស់ទឹកអស់ ២៣រថយន្តស្មើនឹង ៩២ម៉ែត្រគូប ។ រថយន្តជំនួយអន្តរាគមន៍ មកពីក្រសួងមហាផៃ្ទចំនួន ០៤ គ្រឿង ប្រើប្រាស់ទឹកអស់ ០២ឡាន សើ្មនឹង ០៨ម៉ែត្រគូប ។ អូប័រការិយាល័យចរាចរណ៍ផ្លូវទឹកចំនួន ០២ គ្រឿង។ រថយន្តសាលាខណ្ឌឫស្សីកែវចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ ០១ រថយន្ត សើ្មនឹង ០៤ម៉ែត្រគូប ។ ម៉ាស៊ីនបូមទឹកសាលាសង្កាត់ច្រាំងចំរេះទី០២ ចំនួន ០១គ្រឿង ។ រថយន្តOCICទីក្រុងជ្រោយចង្វារចំនួន ០៦គ្រឿង ប្រើប្រាស់ទឹកអស់ ០៣ រថយន្ត សើ្មនឹង ១២ម៉ែត្រគូប។ រថយន្តក្រុមហ៊ុនស្រាបៀរGanzbergចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ ០២រថយន្ត សើ្មនឹង ០៨ម៉ែត្រគូប ៕

អត្ថបទដែលជាប់ទាក់ទង