ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមេទ័ព៣រូប
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី៦ ខែកញ្ញានេះ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងដំឡើងឋានន្ដរស័ក្ដិ នាយទាហានជាន់ខ្ពស់៣រូប ជាថ្នាក់ដឹកនាំកំពូលនៃកងយោធពលខេមរភូមិន្ទ។
បើយោងតាមព្រះរាជក្រឹត្យ នារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨បានបង្ហាញថា ឧត្តមសេនីយ៍ឯក វង្ស ពិសេន ត្រូវបានតែងតាំងជាអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងដំឡើងឋានន្ដរស័ក្ដិ ថ្នាក់នាយឧត្តមសេនីយ៍, នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ត្រូវបានតែងតាំងជា នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បន្ថែមលើមុខងារបច្ចុប្បន្ន និងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ត្រូវបានស្នើតែងតាំងជា មេបញ្ជាការកងទ័ពជើងគោក បន្ថែមលើមុខងារបច្ចុប្បន្ន៕