ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហេង វិឆ័យ និង ណាសេ ណាត់គ្នាជម្រះបញ្ជី

98


​ភ្នំពេញ:អ្នកប្រដាល់កម្ពុជាហេង វិឆ័យក្លិបអេភូថងកីឡាបានឯកភាពប្រកួតគ្នាម្នដងទៀតលើសង្វៀនហ្គេន
ស្ប៊ើករបស់អាស៊ីអាគ្នេយ៍ដើម្បីឲ្យដឹងថាតើនរណាខ្លាំង នរណាខ្សោយបន្ទាប់ពីជួបគ្នដំបូងបានត្រឹមស្មើពិន្ទុគ្នានោះ ។

​វិឆ័យគឺជាខ្លាចាស់មួយរូបដែលគេស្ទើរតែលែងនឹកនាទៅហើយ ឯ ណាសេ(Nasser)គេជាអ្នកប្រដាល់បារាំង
ស្បែកខ្មៅដែលហ្វឹកហាត់ក្បាច់ប្រដាល់សេរីនៅប្រទេសថៃ ។ អ្នកប្រដាល់បារាំងរូបនេះមួយរយៈចុងក្រោយនេះគេ
ឧស្សាហ៍មកប្រកួតនៅស្រុកខ្មែរណាស់ដែលការប្រកួតភាគច្រើនគេបានទទួលជ័យជំនះ ។

​កាលពីថ្ងៃទី១៥កក្កដា អ្នកប្រដាល់ទាំង២រូបនេះបានជួបប្រកួតគ្នាម្ដង ហើយតែលទ្ធផលបានត្រឹមស្មើពិន្ទុគ្នាតែប៉ុណ្ណោះ ។ សម្រាប់ជំនួបលើកនេះទាំងសងខាងសុទ្ធតែត្រូវការឈ្នះដូចគ្នា ជាមួយគ្នានេះពួកគេបានត្រៀមខ្លយនយ៉ាងល្អដូចគ្នា ។

វិឆ័យមានប្រវត្តិប្រកួតចំនួន៦៦ដង ឈ្នះ៥០ដង ចាញ់១៣ដង និងស្មើពិន្ទុ៣ ដង ។ចំពោះណាសេវិញនោះគេមានប្រវត្តិប្រកួតចំនួន៣០ដង ឈ្នះ១៨ដង ចាញ់១១ដង និងស្មើពិន្ទុ ១ ដង ។ ជំនួបលើកនេះគេជឿថានឹងមានលទ្ធផល
ជាមិនខានឡើយ ។ចាំមើលនរណាឈ្នះ ឬ ក៏ត្រូវស្មើពិន្ទុគ្នាទៀត ។

​មៀច សុខរ៉ាក្លិបតាព្រហ្មមានជ័យដែលមានប្រវត្តិប្រកួតចំនួន៦០ដង ឈ្នះ៥២ដង ចាញ់៥ដង ស្មើពិន្ទុ៣ ដងនោះត្រូវបានផ្គុរផ្គងឲ្យប្រកួតជា មួយអ្នកប្រដាល់ថៃឈ្មោះផាត ឆា(Phat Cha) ។

​អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម ។អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៦៥ដង ឈ្នះ៥៦ដងចាញ់៩ដង ។

ចំពោះការប្រកួតវិលជុំសន្សំពិន្ទុឈានទៅដណ្ដើមជើងឯកប្រាក់លានរបស់ហ្គេនស្ប៊ើករវាងអ្នកប្រដាល់រួមជាតិវិញនោះហុង ជីវ៉ុងមកពីក្លិបមិត្តប៉ូលីស ជួបប្រកួតជាមួយង្នកប្រដាល់ធឿន ធីក្លិបអង្គរមានជ័យខេត្តសៀមរាប ។

​អ្នកប្រដាល់ទាំង២រូបនេះសុទ្ធតែឆ្លងកាត់បាន២ប្រកួតដូចគ្នា ។ ហុង ជីវ៉ុង២ ប្រកួតរបស់គេចាញ់ទាំង២ប្រកួត ឯ ធឿន ធីវិញ ២ ប្រកួតរបស់គេឈ្នះមួយប្រកួត និង ចាញ់មួយប្រកួត ។ សម្រាប់ជំនួបលើកទី៣នេះមិនដឹងថា នរណាជួបសំណាងល្អនោះឡើយ ។
ជីវ៉ុងដែលចាញ់ដល់ទៅ២ប្រកួតហើយនោះទំនងជាមិនមានឱកាសដើម្បីឡើងទៅប្រកួតផ្ដាច់ព្រ័ត្រឡើយ ឯធឿន ធីទោះបី២ប្រកួតឈ្នះមួយប្រកួត និង ចាញ់មួយប្រកួតនោះ ឱកាសនៅសេសសល់តិចតួចណាស់ដើម្បីឡើងទៅ
វគ្គផ្ដាច់ព្រ័ត្រ ។

​ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរមុត ខ្លឹមខ្មៅក្លិបម្កុដរាជសីហ៍ត្រូវតស៊ូ ជាមួយអ្នកប្រដាល់ប៊ី ចាន់ណារបស់ក្លិបមហិទ្ធិរិទ្ធមេ ស ថ្ងកខេត្តស្វាយរៀង ។​ខ្លឹមខ្មៅ ២ ប្រកួតរបស់គេឈ្នះទាំង ២ ប្រកួត ។ អ្នកប្រដាល់រូបនេះកំពុងតែមានឱកាសដើម្បីឡើងទៅកាន់
វគ្គផ្ដាច់ព្រ័ត្រតែការប្រកួតមួយនេះគេក៏នៅតែត្រូវការបន្តចង់ឈ្នះទៀតដែរ ។ចំពេះប៊ី ចាន់ណាវិញ២ប្រកួតរបស់គេ
ឈ្នះមួយប្រកួត និង ចាញ់មួយប្រកួត ។ឱកាសរបស់គេស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ ។ នរណាមានសមត្ថ
ភាពដណ្ដើមជ័យជំនះ ?៕

អត្ថបទដែលជាប់ទាក់ទង