ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារវាង វិទ្យាស្ថានជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន

271

ភ្នំពេញ៖  ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ នាវេលាម៉ោង ៣:០០ នាទីរសៀល ក្រ​សួ​ងឧស្សាហក​ម្មវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងវិទ្យា​ស្ថា​​ន​ជា​​តិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងសាក​លវិទ្យាល័យអន្តរជាតិ​​​​​​​​ផារ៉ាហ្គន។ ពិធី​ចុះហត្ថលេខានេះ​ ត្រូ​វ​បានប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ​ឯកឧត្តមកិត្តិសេ​ដ្ឋាបណ្ឌិត ចម ប្រ​សិ​ទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំ​ងមានការអញ្ជើញចូលរួម ពីសំណាក់ថ្នា​ក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់នៃស្ថាប័នទាំងពីរផងដែរ។

កិច្ចសហការណ៍របស់ស្ថាប័នទាំងពីរ គឺជាគោលដៅអាទិភាព របស់រដ្ឋាភិបាល ដើម្បីសម្រេចបានចក្ខុវិស័យអភិវឌ្ឍសេដ្ឋកិច្ចជាតិឆ្នាំ ២០៣០-២០៥០ តាមរយ:ការពង្រឹងវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលក្នុងនោះ ក្រ​សួ​ងឧស្សាហក​ម្មវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ មានភារ:កិច្ច និងតួនាទីធំទូលាយក្នុងការសម្របសម្រួលដ៏ចាំបាច់ ក្រោមការដឹកនាំរបស់ ឯកឧត្តមកិត្តិសេ​ដ្ឋាបណ្ឌិត ចម ប្រ​សិ​ទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។

​មតិស្វាគមន៍ និងចំណាប់អារម្មណ៍របស់ថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរ បានបង្ហាញការសាទរយ៉ាងពេញទំហឹង លើការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ និងមានជំនឿថា​កិច្ចសហការណ៍នេះ នឹងរួមចំណែកក្នុងការជំរុញការរៀបចំវេទិកាវិទ្យាសាស្រ្ត អភិវឌ្ឍសមត្ថភាពបុគ្គលិក លើកតម្កើងគុណតម្លៃ នៃវិទ្យាសា​ស្រ្ត បច្ចេក​វិ​ទ្យា និងនវានុវត្តន៍ ដើម្បីធានាបានការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជា។

​ឯកឧត្តមកិត្តិសេ​ដ្ឋាបណ្ឌិត ចម ប្រ​សិ​ទ្ធ ទេសរដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹក​នាំ និងមន្រ្តីជាន់ខ្ពស់ នៃស្ថាប័នទាំងពីរ បានអ​ញ្ជើ​ញធ្វើ​ជាសាក្សី ក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់គ្នារវាង ឯកឧត្តម បណ្ឌិត គួក ហ្វីដេរ៉ូ អគ្គនាយក នៃវិទ្យា​ស្ថា​នជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និង លោកបណ្ឌិត ដេត សុខឧត្តម សាកលវិទ្យាធិការ នៃសាកលវិទ្យា​ល័យអន្តរជាតិផារ៉ាហ្គន។

​ក្នុងគោលបំណងរួមគ្នា ដើម្បីបណ្ដុះបណ្ដាល និងអភិវឌ្ឍសមត្ថភាពបុគ្គលិក និងការស្រាវជ្រាវអនុវត្ត ការអភិវឌ្ឍ ដើម្បីលើកកម្ពស់ដល់វិទ្យាសាស្រ្ត​ បច្ចេកវិទ្យា នវានុវត្តន៍​ និងពត៌មានវិទ្យា នៅក្នុងប្រទេសកម្ពុជា ភាគីទាំងពីរ នឹងធានាកិច្ចសហប្រតិបត្តិការដោយឈរលើគោលការណ៍អត្ថប្រយោជន៍ទៅវិញទៅមកលើចំ​ណុចអាទិភាពរួមគ្នាមួយចំនួនដូចតទៅ ៖

– ការស្រាវជ្រាវអនុវត្ត និងការអភិវឌ្ឍ
– ការជំរុញលើកកម្ពស់វិស័យវិទ្យាសាស្រ្ត​ បច្ចេកវិទ្យា នវានុវត្តន៍ និងពត៌មានវិទ្យា
– ការបណ្ដុះបណ្ដាល និងការសិក្សាអំពីវិទ្យាសាស្រ្ត​ បច្ចេកវិទ្យា នវានុវត្តន៍ និងពត៌មានវិទ្យា
– ការអភិវឌ្ឍសមត្ថភាព​ ការបណ្ដុះបណ្ដាល និងការអភិវឌ្ឍជំនាញបុគ្គលិករួមគ្នា
– ការអនុវត្តចំណុចសកម្មភាពផ្សេងៗទៀត ដែលទទួលបានការឯកភាពដោយគូភាគី។
​អនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានជាតិវិទ្យាសា​ស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន នឹងចូលរួមសំរេចបានទិសដៅរួមគ្នាក្នុងការជំរុញវេទិកាវិទ្យាសាស្រ្ត និងការបណ្ដុះបណ្ដាល ធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា។

អត្ថបទដែលជាប់ទាក់ទង