ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សារលិខិតសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាស វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ស្តីពី «កូវីដ១៩៖ បញ្ហាប្រឈម និងឱកាសសម្រាប់អ្នកសារព័ត៌មាន» កូវីដ-១៩ បំផ្លាញសេដ្ឋកិច្ចកម្ពុជា ដែលធ្វើឱ្យខាតបង់ថវិកាជិតបីពាន់លានដុល្លារ

88

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតក្នុងឱកាសវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ស្តីពី «កូវីដ១៩៖ បញ្ហាប្រឈមនិងឱកាសសម្រាប់អ្នកសារព័ត៌មាន» ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ នោះកូវីដ-១៩ បានបំផ្លាញសេដ្ឋកិច្ចកម្ពុជាដែលធ្វើឱ្យខាតបង់ថវិកាប្រមាណជិតបីពាន់លានដុល្លារ អាមេរិក ហើយប្រជាជនកម្ពុជាប្រមាណជាងពីរសែននាក់បានឆ្លងមេរោគកូរីដ-១៩ និងបានឆក់យកអាយុ ជីវិតប្រជាជនកម្ពុជាអស់ជិតបីពាន់នាក់។

សម្តេចតេជោបានលើកឡើងថា វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាឆ្នាំនេះ បានលើកយកប្រធានបទ «ស្តីពីកូវីដ-១៩៖ បញ្ហាប្រឈម និងឱកាសសម្រាប់អ្នកសារព័ត៌មាន» គឺពិតជាមានសារសំខាន់ណាស់ និងសមស្របតាមសភាពការណ៍ជាក់ស្តែងដែលព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសកលលោកទាំងមូល បានឆ្លងកាត់និងកំពុងប្រឈមទៅនឹងការឆ្លងរីករាលដាល ជាសកលនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវដែលរហូតមកដល់ពេលនេះ បានបង្កគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរ ដល់សេដ្ឋកិច្ចសកល សុខភាពសាធារណៈ និងបានឆក់យកអាយុជីវិតមនុស្សនៅទូទាំងសកលលោកអស់ជាង៥លាននាក់ ហើយមនុស្សជិត៣០០លាននាក់បានឆ្លងមេរោគកូវីដ-១៩ ក្នុងនោះកូវីដ-១៩ ក៏បានបំផ្លាញសេដ្ឋកិច្ចកម្ពុជា ដែលធ្វើឱ្យខាតបង់ថវិកាប្រមាណជិតបីពាន់លានដុល្លារអាមេរិក ហើយប្រជាជនកម្ពុជាប្រមាណជាងពីរសែននាក់ បានឆ្លងមេរោគកូវីដ-១៩ និងបានឆក់យកអាយុជីវិតប្រជាជនកម្ពុជាអស់ជិតបីពាន់នាក់។

បើតាមសម្តេចតេជោ ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមន្សរីករាយយ៉ាងក្រៃលែង ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រ កម្ពុជា និងខ្លួនខ្ញុំផ្ទាល់ សូមចូលរួមអបអរសាទរវទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាដែលក្លឹបអ្នកកាសែត កម្ពុជាបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់និងបទពិសោធន៍ដែលបានអនុវត្តនា ពេលកន្លងមកនិងកំណត់ទិសដៅសម្រាប់បន្តអនុវត្តនៅពេលខាងមុខក្នុងគោលបំណងបង្កើនសមត្ថភាព យល់ដឹងនិងជំរុញឱ្យអ្នកសារព័ត៌មានបំពេញការងារតាមវិជ្ជាជីវៈ និងមានការទទួលខុសត្រូវ ដើម្បីលើក កម្ពស់គុណភាព កិត្យានុភាពរបស់ស្ថាប័នព័ត៌មាន និងសេរីភាពសារព័ត៌មានដែលធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីរបបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា។

វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាឆ្នាំនេះ បានលើកយកប្រធានបទស្តីពី – កូវីដ-១៩ ៖ បញ្ហា ប្រឈមនិងឱកាសសម្រាប់អ្នកសារព័ត៌មាន” គឺពិតជាមានសារសំខាន់ណាស់និងសមស្របតាមសភាពការណ៍ ជាក់ស្តែងដែលព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសកលលោកទាំងមូលបានឆ្លងកាត់និងកំពុងបឈមទៅ នឹងការឆ្លងរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវដែលរហូតមកដល់ពេលនេះបានបង្ក គ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសកល សុខភាពសាធារណៈ និងបានឆក់យកអាយុជីវិតមនុស្ស នៅទូទាំងសកលលោកអស់ជាង៥លាននាក់ ហើយមនុស្សជិត៣០០លាននាក់បានឆ្លងមេរោគកូវីដ-១៩ ក្នុងនោះកូវីដ-១៩ ក៏បានបំផ្លាញសេដ្ឋកិច្ចកម្ពុជាដែលធ្វើឱ្យខាតបង់ថវិកាប្រមាណជិតបីពាន់លានដុល្លារ អាមេរិក ហើយប្រជាជនកម្ពុជាប្រមាណជាងពីរសែននាក់បានឆ្លងមេរោគកូរីដ-១៩ និងបានឆក់យកអាយុ ជីវិតប្រជាជនកម្ពុជាអស់ជិតបីពាន់នាក់។

បច្ចុប្បន្ន កម្ពុជាបានទប់ស្កាត់និងកាត់ផ្តាច់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលសហគមន៍ក្នុង ទ្រង់ទ្រាយធំដែលធ្វើឱ្យចំនួនអ្នកឆ្លងនិងអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ មានការថយចុះជាលំដាប់ពី មួយថ្ងៃទៅមួយថ្ងៃ។ ជោគជ័យដ៏ធំធេងដែលកម្ពុជាសម្រេចបាននៅពេលនេះគឺដោយសាររាជរដ្ឋាភិបាល បានអនុវត្តគោលនយោបាយផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋប្រកបដោយជោគជ័យនិងមានការចូលរួមពី បងប្អូនប្រជាពលរដ្ឋ ព្រមទាំងស្ថាប័ននិងភាគីពាក់ព័ន្ធដទៃទៀតដែលរហូតមកដល់ពេលនេះកម្ពុជា បានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួនជិត១៥លាននាក់ក្នុងចំណោមប្រជាជនជាង១៦លាននាក់ទោះបី មានការរបំផុសរារាំងពីក្រុមបក្សប្រឆាំងនិងពួកអគតិមួយចំនួនមិនឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងក៏ដោយ ក៏ប្រជាពលរដ្ឋយើងបានស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងដ៏ច្រើនលើសលុបដែលធ្វើឱ្យកម្ពុជាទទួលបានចំណាត់ ថ្នាក់លេខ១នៅអាស៊ី និងលេខ៥នៅលើសកលលោកក្នុងការចាក់វ៉ាក់សាំងបានច្រើនជាងគេ។

ជោគជ័យនៃការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ និងការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលនិងវិធានការ របស់ក្រសួងសុខាភិបាលក្នុងការប្រឆាំងទប់ស្កាត់ កាត់ផ្ដាច់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលទៅក្នុង សហគមន៍ ព្រមទាំងការសាកល្បងបើកដំណើរការឡើងវិញនូវពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិដែលបាន អនុញ្ញាតឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសបានឈប់សម្រាកពីការងារ អាចធ្វើដំណើរកំសាន្តនៅតាម រមណីយដ្ឋាននានាគ្រប់ទិសទីទូទាំងព្រះរាជាណាចក្រកម្ពុជា ការបើកសាលារៀនឡើងវិញចាប់ពីថ្នាក់ អនុវិទ្យាល័យដល់សកលវិទ្យាល័យនៅទូទាំងប្រទេស គឺជាការសាកល្បងទ្រង់ទ្រាយធំជាជំហានៗសំដៅ ធ្វើឱ្យកម្ពុជាមានលទ្ធភាពបើកដំណើរការលើគ្រប់វិស័យនិងបើកប្រទេសឡើងវិញដើម្បីទទួលភ្ញៀវទេសចរ និងវិនិយោគិនបរទេសដែលជាឱកាសស្ដារការអភិវឌ្ឍសេដ្ឋកិច្ចជាតិឡើងវិញបន្ទាប់ពីបានទទួលរងការ ខាតបង់ដោយសារកូវីដ-១៩ និងការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល។

ថ្វីត្បិតតែកម្ពុជាបានទទួលជោគជ័យក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ និងការចាត់វិធានការបានទាន់ ពេលវេលាក្នុងការប្រឆាំងទប់ស្កាត់និងកាត់ផ្តាច់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលទៅក្នុងសហគមន៍ ដែលធ្វើឱ្យចំនួនអ្នកឆ្លងនិងអ្នកស្លាប់មានការថយចុះក៏ពិតមែន ក៏ប៉ុន្តែយើងមិនអាចមើលស្រាលសភាព ការណ៍និងឱកាសនៃការវិលត្រឡប់មកវិញនូវការឆ្លងជាទ្រង់ទ្រាយធំនៃមេរោគដ៏កាចសាហាវនេះបាន ទេ។ បញ្ហានេះ ខ្ញុំសូមអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មាននិងប្រជាពលរដ្ឋរបស់យើងទាំងអស់បន្តចូលរួម អនុវត្តដោយប្រុងប្រយ័ត្ននូវវិធានការរបស់រាជរដ្ឋាភិបាល ” ៣កុំ ៣ការពារ” និងវិធានការសុវត្ថិភាពរបស់ ក្រសួងសុខាបាលដើម្បីឈានទៅកាត់ផ្តាច់ទាំងស្រុងនៃការឆ្លងរីករាលដាលនៃជំងឺកូវី ១៩ ចូលសហគមន៍ដែលកម្ពុជាយើងធ្វើបានជោគជ័យក្នុងព្រឹត្តិការណ៍២៩កម្ភៈឆ្នាំ២០២០ នាពេលកន្លងមក។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមកោតសរសើរដោយស្មោះចំពោះបងប្អូនអ្នកសារព័ត៌មាននិងសា្ថប័នសារព័ត៌មានទាំងអស់ដែលបានគាំទ្រ និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអនុវត្តគោលនយោបាយ ផ្តល់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ ក៏ដូចជាការប្រយុទ្ធប្រឆាំងកាត់ផ្ដាច់ការឆ្លងរីករាលដាលនៃជំងឺ កូវីដ-១៩ ចូលសហគមន៍បានទទួលជោគជ័យជាបន្តបន្ទាប់។ជាមួយគ្នានេះដែរ ទោះបីជាប្រឈមទៅនឹង គ្រោះថ្នាក់នៃការឆ្លងនៃជំងឺកូវីដ-១៩ យ៉ាងណាក្តី ក៏បងប្អូនអ្នកសារព័ត៌មាននៅតខិតខំពុះពាររាល់ឧបសគ្គ ប្រឈមនឹងគ្រោះថ្នាក់ និងជំនះរាល់ការលំបាកនានាបំពេញការងាររបស់ខ្លួនយ៉ាងសកម្មក្នុងការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានបានរហ័សទាន់ពេលវេលាជូនប្រជាពលរដ្ឋបានដឹងនិងស្វែងយល់អំពីសភាពការណ៍ ពិតនៅកម្ពុជា និងការវិវត្តនៃសភាពការណ៍សកលលោក ជាពិសេសបានធ្វើការផ្សព្វផ្សាយព័ត៌មានយ៉ាង ទូលំទូលាយ និងរហ័សទាន់ពេលវេលានូវវិធានការរបស់រដ្ឋាភិបាលនិងវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការ ទប់ស្កាត់ និងកាត់ផ្តាច់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ទ្រង់ទ្រាយធំយ៉ាងមានប្រសិទ្ធភាព។ ជាមួយគ្នានេះដែរ ខ្ញុំក៏សូមកោតសរសើរ និងវាយតម្លៃខ្ពស់ដល់បងប្អូនអ្នកសារព័ត៌មាន និងសា្ថប័ន សារព័ត៌មានទាំងអស់ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត និង ព័ត៌មានក្លែងក្លាយដែលបង្កឡើងដោយពួកឱកាសនិយមមួយក្តាប់តូច ធ្វើការវាយប្រហារមកលើរាជរដ្ឋ ភិបាលកម្ពុជា បំភ្លៃសភាពការណ៍ពិតធ្វើឱ្យមានការភាន់ច្រឡំនិងបំផុសមិនឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំង កូរីដ-១៩ ជាដើម។ សកម្មភាពទាំងនេះជាការប្រឆាំងនឹងការរស់ឡើងវិញរបស់ប្រជាជនកម្ពុជាដែលមិនអាច អត់ឱនឱ្យបាន ហើយត្រូវបានឆ្លើយតបបានទាន់ពេលវេលានិងមានប្រសិទ្ធភាពពីសំណាក់រាជរដ្ឋាភិបាល និងសា្ថប័នសារព័ត៌មានរបស់យើងដែលធ្វើឱ្យឧបាយកលបោកប្រាស់របស់ពួកគេត្រូវទទួលបរាជ័យជា បន្តបន្ទាប់ កិច្ចសហការដ៏ល្អនេះធ្វើឱ្យរាជរដ្ឋាភិបាលប្ដេជ្ញាចិត្តក្នុងការលើកកម្ពស់ភាពជាដៃគូរវាងរាជ រដ្ឋាភិបាលកម្ពុជាជាមួយស្ថាប័នព័ត៌មានដើម្បីរក្សាសុខសន្តិភាពនិងការអភិវឌ្ឍប្រទេសជាតិរបស់យើង។

ឆ្លងកាត់បទពិសោធនិងឧបសគ្គនៃជំងឺឆ្លងកូវីដ-១៩ ដែលបានបង្កនូវភាពមហន្តរាយយ៉ាងធ្ងន់ធ្ងរ ដល់សេដ្ឋកិច្ចសកល សុខភាពសាធារណៈ អាយុជីវិតមនុស្ស និងបានការកាត់ផ្តាច់ស្ទើរតែទាំងស្រុង នៃ ប្រព័ន្ធសកលភាវូបនីយកម្មដែលធ្វើឱ្យមនុស្សជាតិនៅលើសកលលោកជួបប្រទះបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរ នោះ ខ្ញុំសង្ឃឹមថា វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាដែលបានលើកយកប្រធានបទស្តីពី “កូវីដ-១៩៖ បញ្ហាប្រឈម និងឱកាសសម្រាប់អ្នកសារព័ត៌មាន ” ពិតជាមានការពិភាក្សាស៊ីជម្រៅអំពីការលំបាករបស់អ្នកសារព័ត៌មានក្នុងការបំពេញភារកិច្ចក្នុងបរិបទកូវីដ-១៩ នាពេលកន្លងមក និងការបង្កើតឡើងនូវកាលា នុវត្តភាពដែលអ្នកសារព័ត៌មានទាំងអស់ត្រូវសម្របសម្រួលខ្លួនអនុវត្តតាមគន្លងប្រក្រតីភាពថ្មីជាមួយនឹង ការបង្កើនសមត្ថភាពយល់ដឹងផ្នែកបច្ចេកទេស ដើម្បីដើរទាន់ការអភិវឌ្ឍនៃបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយ ឌីជីថលនាពេលបច្ចុប្បន្ននិងការបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាព សុវត្ថិភាពនៅក្នុងបរិបទនៃជំងឺរាត ត្បាតសកលផ្សេងទៀតដែលអាចប្រឈមនៅថ្ងៃអនាគត។

ជាថ្មីម្តងទៀត ខ្ញុំសូមអំពាវនាវដល់ថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មាន ទាំងអស់សូមប្រកាន់ខ្ជាប់នូវក្រុមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននិងមានសុចរិតភាពក្នុងការបំពេញភារកិច្ច ជៀសវាងការបំពានច្បាប់និងវិជ្ជាជីវៈដោយគិតតែប្រយោជន៍ផ្ទាល់ខ្លួនធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តី ថ្លៃថ្នូរ កិត្យានុភាពសា្ថប័នសារព័ត៌មាន និងអ្នកសារព័ត៌មានអាជីពដែលអនុវត្តបានត្រឹមត្រូវតាមវិជ្ជាជីវៈ។

ទន្ទឹមនេះ ខ្ញុំក៏សូមអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មានទាំងអស់ចូលរួមឱ្យកាន់តែសកម្មថែម ទៀតក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ -១៩ ដោយធ្វើការផ្សព្វផ្សាយព័ត៌មានអប់រំ និងវិធានការរបស់រាជ រដ្ឋាភិបាលនិងវិធានការរបស់ក្រសួងសុខាភិបាលជូនប្រជាពលរដ្ឋឱ្យយល់ដឹងច្បាស់ដោយអនុវត្តឱ្យបាន ខ្ជាប់ខ្ជួននូវវិធានការ “៣កុំ ៣ការពារ “ និងសូមចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយដោយផ្សព្វផ្សាយ ព័ត៌មានពិតនិងធ្វើការបកស្រាយពន្យល់ដើម្បីបន្សាបព័ត៌មានក្លែងក្លាយឱ្យបានទាន់សភាពការណ៍។

ខាងក្រោមនេះជាសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន៖

អត្ថបទដែលជាប់ទាក់ទង