អភិបាលខណ្ឌទួលគោក បើកការដ្ឋានដាក់ប្រព័ន្ធលូ ចំនួន៥ខ្សែគម្រោងអភិវឌ្ឍន៍ ក្នុងសង្កាត់ទឹកល្អក់ទី២ និង សង្កាត់ផ្សារដេប៉ូទី១
ភ្នំពេញ៖នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ លោកជា ពិសី អភិបាលខណ្ឌទួលគោក បានដឹកនាំ លោកនាយករដ្ឋបាលខណ្ឌ លោក លោកស្រីប្រធានការិយាល័យ និងលោកចៅសង្កាត់ទឹកល្អក់ទី២ និងចៅសង្កាត់ផ្សារដេប៉ូទី១ បានអញ្ជើញចុះបើកការដ្ឋានគម្រោងអភិវឌ្ឍន៍ ក្នុងសង្កាត់ទឹកល្អក់ទី២ និង សង្កាត់ផ្សារដេប៉ូទី១។
ពិធីខាងលើនេះ មានការចូលរួមពី បងប្អូនប្រជាពលរដ្ឋសរុប ១១០ នាក់ ។
គួរបញ្ជាក់ផងដែរថា សម្រាប់គម្រោងឆ្នាំ២០២១នេះ សង្កាត់ទឹកល្អក់ទី២ បានលើកគម្រោងដាក់លូដោះទឹកមួយប្រវែងសរុប ៤២២ ម៉ែត្រប្រើប្រាស់មូលនិធិសង្កាត់សរុបចំនួន ១០៦,៨៦៥,០០ រៀល នៅផ្លូវចំនួន ០២ ខ្សែ រួមមាន ។
ទី១ ដាក់លូដោះទឹកទំហំ ០,៦ ម៉ែត្រប្រវែង ២៤៥ ម៉ែត្រ នៅផ្លូវលេខ១៥០z ចាប់ពីផ្លូវ២០៦ ផ្លូវ២៦៨ ស្ថិតក្នុងភូមិ១២។
ទី២ ដាក់លូដោះទឹកទំហំ ០,៦ ម៉ែត្រប្រវែង ១៧៧ ម៉ែត្រនៅផ្លូវលេខ១៥១ ចាប់ពីផ្លូវលេខ២៦១ ផ្លូវលេខ២៦៥ ស្ថិតក្នុងភូមិ១២។ សម្រាប់ឆ្នាំ២០២១នេះសង្កាត់ផ្សារដេប៉ូទី១ បានលើកគម្រោងដាក់លូប្រវែងសរុប ១៨៧ ម៉ែត្រ ដោយប្រើប្រាស់មូលនិធិសង្កាត់សរុបចំនួន ៦២,១១៩,០០០ រៀល នៅផ្លូវចំនួន ០៣ ខ្សែ រួមមាន ៖
ទី១ ដាក់លូដោះទឹក ផ្លូវលេខ ២១៩ (១៨២-១៥៦) ស្ថិតក្នុងភូមិ៥
ទី២ ដាក់លូដោះទឹកផ្លូវលេខ២៦២ (២២៩-២៣៧) ស្ថិតក្នុងភូមិ៣
ទី៣ ដាក់លូដោះទឹកផ្លូវ២៣៧ (១៨២-១៥៦) ស្ថិតក្នុងភូមិ៣ និងភូមិ៤។
ក្នុងឱកាសនេះ លោកអភិបាលខណ្ឌ បានឧបត្ថម្ភអំណោយដល់បងប្អូនអញ្ជើញចូលរួម ដោយក្នុង១នាក់ៗទទួលបានសារុង១ ដែលជាអំណោយរបស់លោកជា ពិសី និង លោកជំទាវផងដែរ៕