ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី ១៨ ជជែកពិភាក្សា និង អនុម័តសេចក្ដីថ្លែងការណ៍រួមស្តីពី «ជំងឺកូដ-១៩៖ បញ្ហាប្រឈមនិងឱកាសសម្រាប់ សារព័ត៌មាន»

210

 

ភ្នំពេញ ៖ សេចក្តីថ្លែងការណ៍រួមនៃវេទិកា និពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី១៨។ ថ្ងៃទី១១ធ្នូនេះ យើងទាំងអស់គ្នាដែលជានិពន្ធនាយក ចាងហ្វាង តំណាងសមាគម និងជាអ្នក ដឹកនាំសារព័ត៌មានសរុបចំនួន ៦៨នាក់ មកពី ៤៦ អង្គភាព បានជួបជុំគ្នាក្នុងវេទិកា និពន្ធនាយកសារព័ត៌មានកម្ពុជា( វ.ន.ស.ក.) លើកទី ១៨ ដើម្បីជជែកពិភាក្សា និង អនុម័តសេចក្ដីថ្លែងការណ៍រួមស្តីពី«ជំងឺកូដ-១៩៖ បញ្ហាប្រឈមនិងឱកាសសម្រាប់ សារព័ត៌មាន»។

ក្រោយពីបានពិភាក្សាយ៉ាងផុលផុស យើងទាំងអស់គ្នាបានអនុម័ត សេចក្តីថ្លែងការណ៍រួមមួយដែលមានអត្ថន័យដូចខាងក្រោម៖

ទី១៖ វ.ន.ស.ក. ពិតជាទទួលស្គាល់ថា ជំងឺកូវីដ-១៩ គឺជាជំងឺឆ្លងសាកលមួយ ដែលបានធ្វើឲ្យប៉ះពាល់ស្ទើរគ្រប់វិស័យនិងនៅគ្រប់ប្រទេសនៅក្នុងពិភពលោក ក្នុងនោះ វិស័យសារព័ត៌មានក៏ទទួលរងផលប៉ះពាល់យ៉ាងខ្លាំងផងដែរ។

ទី២៖ វ.ន.ស.ក. យល់ឃើញថា ជំងឺកូវីដ-១៩ បានធ្វើឲ្យការងាររបស់អ្នកសារព័ត៌មាន ជួបឧបសគ្គជាច្រើនដូចជា ពិបាកទាក់ទងពីចម្ងាយ មិនអាចជួបសម្ភាសន៍ប្រភព ដោយផ្ទាល់ មិនអាចចុះយកព័ត៌មានដោយសេរី និងពេលខ្លះអ្នកសារព័ត៌មានត្រូវបង្ខំចិត្តធ្វើការពីផ្ទះ ឬពីចម្ងាយ ជាពិសេសក្នុងពេលបិទខ្ទប់។

ទី៣៖ វ.ន.ស.ក. សង្កេតឃើញថា ចំណូលរបស់ក្រុមហ៊ុន ឬស្ថាប័នសារព័ត៌មាន ធ្លាក់ចុះដោយសារវិបត្តិកូវីដ-១៩ បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់អ្នកសារព័ត៌មាន មួយចំនួនដែលត្រូវបានអង្គភាពកាត់ប្រាក់ខែ និងខ្លះទៀតត្រូវបានក្រុមហ៊ុនបញ្ចប់ កិច្ចសន្យាការងារក្រោមហេតុផលនៃការបាត់បង់ចំណូល។

ទី៤៖ វ.ន.ស.ក. សង្កេតឃើញថា ក្នុងពេលវិបត្តិកូវីដ-១៩ អ្នកសារព័ត៌មានបានដាក់កម្រិតខ្លួនឯង (Self-censorship) ខ្លាំងជាងពេលធម្មតា ពីព្រោះពួកគេត្រូវថ្លឹងថ្លែងអំពីផលវិបាកដែលកើតចេញពី
ព័ត៌មានដែលខ្លួនត្រូវផ្សាយ ដើម្បីធ្វើយ៉ាងណាកុំឲ្យប្រជាពលរដ្ឋយល់ច្រឡំទៅលើវិធានការសុខាភិបាលដែលបានដាក់ចេញ។

ទី៥៖ វ.ន.ស.ក. បានកត់ត្រាឃើញថា អ្នកសារព័ត៌មានមួយចំនួនបានឆ្លងកូវីដ-១៩ ឬបានធ្វើចត្តាឡីស័ក បន្ទាប់ពីបានប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកជំងឺ។ ទន្ទឹមនេះ ក៏មានអ្នកសារព័ត៌មាន យ៉ាងហោចណាស់ម្នាក់បានស្លាប់ដោយសារជំងឺឆ្លងដ៏កាចសាហាវនេះដែរ។

ទី៦៖ វ.ន.ស.ក. ទទួលស្គាល់ថា កូវីដ-១៩ ដែលយើងបានឆ្លងកាត់គឺជាឱកាសដែលជំរុញឲ្យយើង អភិវឌ្ឍន៍ខ្លួនបានល្អជាងមុន និងបានផ្តល់បទពិសោធន៍ឲ្យយើងយ៉ាងច្រើនសម្រាប់យកទៅអនុវត្តនៅ ថ្ងៃអនាគត។

ទី៧៖ វ.ន.ស.ក. យល់ឃើញថា បច្ចេកវិទ្យាពិតជាសំខាន់ដែលអ្នកសារព័ត៌មានគ្រប់រូបត្រូវយល់ដឹងនិង ត្រូវអភិវឌ្ឍន៍ខ្លួនឲ្យទាន់សម័យឌីជីថលជាចាំបាច់។ អាចនិយាយបានថា កូវីដ-១៩ គឺជាចលករដែល ជួយជំរុញវិស័យឌីជីថលឲ្យមានការអភិវឌ្ឍយ៉ាងលឿននៅកម្ពុជាក្នុងគ្រប់វិស័យ រាប់ទាំងវិស័យសារ ព័ត៌មានផង។

ទី៨៖ វ.ន.ស.ក. យល់ឃើញថា ក្រោយពីឆ្លងកាត់វិញ្ញាសាកូវីដ-១៩ អ្នកសារព័ត៌មានទទួលបាន បទពិសោធយ៉ាងច្រើនក្នុងការបំពេញការងារក្នុងស្ថានភាពលំបាកជាពិសេសក្នុងពេលបិទខ្ទប់។ ស្ពានភាពនេះធ្វើឲ្យអ្នកសារព័ត៌មានកាន់តែមានភាពរឹងមាំនិងអាចធ្វើការបានក្នុងគ្រប់កាលៈទេសៈបើទោះបី ជាខ្លួននៅមួយកន្លែងមិនអាចចេញទៅណាបានក៏ដោយ។

ទី៩៖ វ.ន.ស.ក. ទទួលស្គាល់ថា កូវីដ-១៩ ក៏ជាវិញ្ញាសាមួយដែលបានបង្វឹកអ្នកសារព័ត៌មានឲ្យមានភាព ជំនាញកាន់តែខ្លាំងក្នុងការថ្លឹងថ្លែងរវាងព័ត៌មានពិតនិងព័ត៌មានក្លែងក្លាយ រវាងផលប្រយោជន៍របស់ ព័ត៌មានចំពោះមហាជន និងផលវិបាកអវិជ្ជមានរបស់វាទៅលើសង្គម។ ឧទាហរណ៍ ព័ត៌មានមួយអាច ធ្វើឲ្យមហាជនយល់ដឹងនិងចូលរួមជាមួយអាជ្ញាធរដើម្បីតទល់ជាមួយមេរោគរាតត្បាត ឬអាចធ្វើឲ្យ មហាជនយល់ច្រឡំ ហើយចាត់ទុកវិធានការរបស់អាជ្ញាធរសុខាភិបាលថាជាការបិទសិទ្ធិសេរីភាព ពលរដ្ឋហើយមិនចូលរួមគោរពតាម។

ទី១០៖ វ.ន.ស.ក. បានកត់សម្គាល់ថា វិបត្តិកូរីដ-១៩ បានរំលេចឲ្យឃើញពីតួនាទីដ៏សំខាន់របស់សារព័ត៌ មានក្នុងការជួយទប់ស្កាត់ការរាលដាលនៃជំងឺរាតត្បាតប្រចាំសតវត្សរ៍ ដើម្បីកុំឲ្យជំងឺនេះរីករាលដាលកាន់ តែខ្លាំង។តួនាទីសំខាន់របស់សារព័ត៌មានបានស្ដែងឡើងតាមរយៈការផ្តល់ព័ត៌មានពិត លឿនរហ័ស ដល់ ប្រជាពលរដ្ឋក៏ដូចជាដល់អាជ្ញាធរដើម្បីចាត់វិធានការបានទាន់ពេលវេលា។

ទី១១៖ វ.ន.ស.ក. សូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អ្នកសារព័ត៌មានទាំងអស់ដែលបាន ពុះពារគ្រប់ឧបសគ្គ និងធ្វើការក្នុងស្ថានភាពលំបាកជាងមុនដើម្បីបុព្វហេតុនៃការផ្តល់ព័ត៌មានពិតជូនដល់ មហាជន។ ទន្ទឹមនឹងនោះ វ.ន.ស.ក. ក៏សូមអំពាវនាវឲ្យអ្នកសារព័ត៌មានទាំងអស់បន្តកិច្ចការងាររបស់ខ្លួន ដោយរក្សាឲ្យបាននូវក្រមសីលធម៌វិជ្ជាជីវៈទោះបីជាស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ។

ទី១២៖ វ.ន.ស.ក. សូមអំពាវនាវ និងសំណូមពរថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សម្រួលកិច្ចការដល់អ្នកសារព័ត៌មានឱ្យអនុវត្តសិទ្ធិសេរីភាព និងវិជ្ជាជីវៈរបស់ខ្លួន។ ជាមួយគ្នានេះដែរ សូមអំពាវនាវដល់និយោជកក្នុងវិស័យសារព័ត៌មានទាំងអស់ សូមបន្តការអត់ធ្មត់និងយោគយល់ចំពោះ ស្ថានការណ៍ដ៏លំបាកនេះ ដោយមិនគួរកាត់បៀរវត្សរ៍ ឬបញ្ឈប់បុគ្គលិកពីការងារឡើយ។ ក្នុងករណីដែល មានការបញ្ចប់កិច្ចសន្យាការងារ សូមនិយោជកអនុវត្តតាមច្បាប់ស្តីពីការងារឲ្យបានត្រឹមត្រូវដើម្បីកុំឲ្យប៉ះ ពាល់ដល់អត្ថប្រយោជន៍របស់អ្នកសារព័ត៌មានឡើយ។

ទី១៣៖ វ.ន.ស.ក. សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់ទុកអ្នកសារព័ត៌មានជាក្រុមអាទិភាពមួយដែល ត្រូវទទួលបានវ៉ាក់សាំងមុនគេ។ ការទទួលបានរាំក់សាំងពេញលេញរហូតដល់ដូសទី៣ គឺជាអាវក្រោះ យ៉ាងសំខាន់ក្នុងការការពារអ្នកសារព័ត៌មានពីការឆ្លងកូវីដ-១៥។ វ.ន.ស.ក. ក៏សូមថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះប្រមុខនៃរាជរដ្ឋាភិបាលដែលបានចាត់ទុកវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាថាមាន សារៈសំខាន់និងបានយកឱកាសនេះដើម្បីថ្លែងសារទៅកាន់អ្នកសារព័ត៌មានជារៀងរាល់ឆ្នាំ៕

អត្ថបទដែលជាប់ទាក់ទង