ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អតីតប្រធានាធិបតី​កូរ៉េខាងត្បូង លី ម្យុងបាក់ ប្រឈមមុខ​ជាប់ពន្ធនាគារ​២០ឆ្នាំ

112

(សេអ៊ូល)៖ ក្រុមរដ្ឋអាជ្ញា​កូរ៉េខាងត្បូង បានធ្វើការទាមទារ​​​​ឲ្យមានការដាក់ពន្ធនាគារ​រយៈពេល ២០ឆ្នាំ ទៅលើ​អតីត​ប្រធានាធិបតី​​លោក លី ម្យុងបាក់ (Lee Myung-bak) ជុំវិញបទចោទប្រកាន់​អំពើពុក​រលួយ។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅ​​រសៀល​ថ្ងៃព្រហស្បតិ៍ ទី៦ ខែកញ្ញា ឆ្នាំ២០១៨។

ថ្លែងក្នុងសវនាការ​លើកចុងក្រោយ​ នៃសំណុំរឿងរបស់​លោក Lee ក្រុមរដ្ឋអាជ្ញា​កូរ៉េខាងត្បូង​បាននិយាយថា តុលាការ​ទីក្រុងសេអ៊ូល​គួរតែសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ​លោក Lee Myung-bak រយៈពេល២០ឆ្នាំ រួមជាមួយការពិន័យជាសាច់ប្រាក់​១៣.៣លានដុល្លារ និង​ការរឹបអូសទ្រព្យសម្បត្តិ​គិតជាតម្លៃ​៩​.៩លានដុល្លារ។

គួរជម្រាបថា លោក​ Lee Myung-bak ដែលធ្លាប់កាន់​តំណែងរយៈពេល ០៥ឆ្នាំ ជាប្រធានាធិបតី​កូរ៉េខាងត្បូង កាលពីដើម​ឆ្នាំ២០០៨ ត្រូវ​បានអាជ្ញាធរ​ចាប់ខ្លួនកាលពីខែមីនា​កន្លងទៅ ហើយមួយខែក្រោយ​មក ក៏បានរងការប្រកាន់​ពីបទពុករលួយចំនួន ១៦ ក្នុងនោះរួមមាន​ការ​ស៊ីសំណូក ការកេងបន្លំ និងការរំលោភ​អំណាចជា​ដើម។

ដោយឡែកតុលាការប្រទេសកូរ៉េខាងត្បូង ក៏បានកាត់ទោសលោកស្រី ប៉ាក់ ហ្គុនហេ អតីតនាយករដ្ឋមន្រ្តី ឲ្យជាប់ពន្ធនាគារ២៥ឆ្នាំ ពីបទពុករលួយ៕

អត្ថបទដែលជាប់ទាក់ទង