ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរជាតិអប្សរា ធ្វើ​ពិធីបួងសួងសុំសេចក្តីសុខ លើប្រាសាទភ្នំបាខែង

39

សៀមរាប៖ អាជ្ញាធរជាតិអប្សរា ដែល​សហការជាមួយវិស័យឯកជនបានរៀបចំពិធី​បួងសួងសុំសេចក្តី​សុខតាម​ទំនៀមបុរាណបែបពុទ្ធសាសនា និងព្រហ្មញ្ញសាសនានៅលើប្រាសាទភ្នំ​បាខែង ក្រោមធិបតីភាព ​ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង អគ្គនាយិការក្រុមហ៊ុនហេងអភិវឌ្ឍន៍ និងសហការី ព្រះសង្ឃ រួមទាំងប្រជាពលរដ្ឋចូលរួមយ៉ាង​កុះករ​នៅ​ព្រឹក​ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១។

ពិធីបួងសួងនេះ រៀបចំឡើងក្នុងគោលបំណងរំលឹកគុណដល់អតីតព្រះមហាក្សត្រគ្រប់ព្រះអង្គ និង​បុព្វការីជន ដែលបានកសាង និងថែរក្សាប្រាសាទ​បុរាណ​ទាំងអស់នៅក្នុងរមណីយដ្ឋានអង្គរ ដែល​​បានបន្សល់ទុកកេរ្តិ៍ដំណែល​ព្រមទាំង​បាន​ផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់កូនចៅ​ជំនាន់ក្រោយ​​ព្រម​ទាំង​ជាតិមាតុភូមិតាំងពីដើមរហូតដល់សព្វថ្ងៃ៕

អត្ថបទដែលជាប់ទាក់ទង