ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បិទខ្ទប់គេហទំព័រនិងយូអអិល ចំនួន ៩ ដែលបង្ហោះរូបភាព និងវីដែអូ អាសអាភាសកុមារ

81

 

ភ្នំពេញ ៖ និយ័តករទូរគមនាគមន៍កម្ពុជា បានសហការជាមួយក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ បានចាត់វិធានការរួមគ្នា បិទខ្ទប់គេហទំព័រ និងយូអអិលទាំង៩នេះ បន្ទាប់ពីបានឃើញបង្ហោះវីដេអូ និងរូបភាពអាសអាភាសកុមារតាមប្រព័ន្ធអនឡាញនៅកម្ពុជា។

បើតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីការបិទខ្ទប់គេហទំព័រនិងយូអអិល ចំនួន ៩ ដែលបង្ហោះរូបភាពនិងវីដែអូអាសអាភាសកុមារ។ គេហទំព័រ និងយូអអិលអាសអាភាសទាំង៩ ដែលត្រូវអាជ្ញាធរកម្ពុជា បិទខ្ទប់នោះ គឺ xvideos.com , dood.ws/d/lnesprenk164 , quip.com/Pd1VA8TUEEWS , baraag.net , theporndude.com , 8kun.top , xnxx.com , xnxx2.pro , និង porn-images-xxx.com ។

តាមរយៈសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ និយ័តករទូរគមនាគមន៍កម្ពុជា ប្រកាសដូច្នេះថា៖«និយ័តករទូរគមនាគមន៍កម្ពុជា នឹងបន្តសហការជាមួយក្រុមប្រឹក្សាជាតិ ដើម្បីកុមារ អាជ្ញាធរពាក់ព័ន្ធ និង ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ ដើម្បីលុបបំបាត់រាល់គេហទំព័រ និង យូអអិល ដែលបង្ហោះរូបភាព និងវីដេអូអាសអាភាសកុមារតាមប្រព័ន្ធអនឡាញ…»។

និយ័តករទូរគមនាគមន៍កម្ពុជា ចាត់ទុកការបង្ហោះវីដេអូ និងរូបភាពអាសអាភាសកុមារតាមប្រព័ន្ធអនឡាញ ក្នុងគេហទំព័រ និងយូអអិល ថាជាសកម្មភាព ដែលជំរុញឲ្យកើតមានអាជីវកម្មពេស្យាកម្ម និងការជួយដូរមនុស្ស ដែលបង្កនូវការឈឺចាប់ទាំងផ្លូវការ ទាំងផ្លូវចិត្តដល់ជនរងគ្រោះ ព្រមទាំងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិ។

ជាមួយគ្នានេះ និយ័តករទូរគមនាគមន៍កម្ពុជា អំពាវនាវឲ្យសាធារណជន រាយការណ៍ទៅនិយ័តករទូរគមនាគមន៍កម្ពុជា អំពីគេហទំព័រ និងយូអអិលណា ដែលបង្ហោះវីដេអូ និងរូបភាពអាសអាភាសកុមារតាមប្រព័ន្ធអនឡាញ។ និយ័តករទូរគមនាគមន៍កម្ពុជា សន្យារក្សាការសម្ងាត់ជូនអ្នកដែលរាយការណ៍។ សាធារណជន អាចរាយការណ៍តាមរយៈលេខទូរស័ព្ទ ៦៧៨៩ និងតាមទំព័រហ្វេសប៊ុករបស់និយ័តករទូរគមនាគមន៍កម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង