ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌទួលគោក បើកការដ្ឋានគម្រោងអភិវឌ្ឍន៍ ក្នុងសង្កាត់ផ្សារដើមគរ និងចែកអំណោយ ដល់ប្រជាពលរដ្ឋសរុប ៥០ នាក់

50

 

ភ្នំពេញ៖នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ លោកជា ពិសី អភិបាលខណ្ឌទួលគោក បានដឹកនាំ លោកនាយករដ្ឋបាលខណ្ឌ លោក លោកស្រីប្រធានការិយាល័យ និងលោកចៅសង្កាត់ផ្សារដើមគរ បានអញ្ជើញចុះបើកការដ្ឋានគម្រោងអភិវឌ្ឍន៍ ក្នុងសង្កាត់ផ្សារដើមគរ ពិធីខាងលើនេះ មានការចូលរួមពី បងប្អូនប្រជាពលរដ្ឋសរុប ៥០ នាក់ ក្នុងឱកាសនេះ លោកអភិបាលខណ្ឌទួលគោកបានឧបត្ថម្ភបងប្អូនអញ្ជើញចូលរួម ដោយក្នុង១នាក់ៗទទួលបានសារុង១ ជាអំណោយរបស់លោកជា ពិសី និង លោកស្រីផងដែរ។

សូមបញ្ជាក់ផងដែរថា សម្រាប់គម្រោងឆ្នាំ២០២១នេះ សង្កាត់ផ្សារដើមគរ បានលើកគម្រោងដាក់ប្រព័ន្ធលូថ្មី ចំនួន ពីរ ប្រវែងសរុប ១៧៥ ម៉ែត្រប្រើប្រាស់មូលនិធិសង្កាត់សរុបចំនួន ១០៦,៨៦៥,០០ រៀល នៅផ្លូវចំនួន ០២ ខ្សែ រួមមាន ៖

ទី១ ដាក់លូប្រព័ន្ធលូថ្មី ផ្លូវ ២០៦ ចាប់ពីផ្លូវ២២៣ ផ្លូវ២២៧ ស្ថិតក្នុងភូមិ៩។
ទី២ ដាក់លូប្រព័ន្ធលូថ្មី ផ្លូវ ៣៣៦ ចាប់ពីផ្លូវ២៣៥ ដល់ ផ្លូវ២៣១ ស្ថិតក្នុងភូមិ៣ ព្រមទាំង ស្ដារប្រព័ន្ធលូភូមិទាំង១៦ សរុបប្រវែង ៣,៣១៧ ម៉ែត្រ ដោយប្រើប្រាស់មូលនិធិអភិវឌ្ឍន៍សង្កាត់ សរុបចំនួន ៩១,២៤២,០០០ រៀល៕

អត្ថបទដែលជាប់ទាក់ទង