ឯកឧត្តម ឃួង ស្រេង និង ឯកឧត្តម ម៉ប់ សារិន ជូនពរចំពោះសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាស នៃខួបកំណើត គម្រប់ ៦៧ ឈានចូល ៦៨ ឆ្នាំ
ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និង លោកជំទាវ ជា ស៊ីណា ឃួង ស្រេង ព្រមទាំងមន្ត្រីរាជការកងកម្លាំង និងប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និង លោកជំទាវ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកតាមជួយបីបាច់ថែរក្សានិងប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរជូនចំពោះសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។
នៅក្នុងឱកាសដ៏សិរីមង្គលាភិរម្យប្រសើរថ្លៃថា នៃខួបកំណើត គម្រប់ ៦៧ ឈានចូល ៦៨ ឆ្នាំ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត យើងខ្ញុំសូមអនុញ្ញាតចូលរួមជូននូវសព្ទសាធុការពរជ័យគ្រប់ប្រការ ជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសមប្រកបដោយពលានុភាព ខ្លាំងក្លា បញ្ញាញាណភ្លឺថ្លាឈ្លាសវៃ សុខភាពល្អបរិបូរណ៍ និងអាយុយឺនយូរ ដើម្បី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបន្តបំពេញសកម្មភាពមនុស្សធម៌ និងដឹកនាំកាកបាទក្រហមកម្ពុជាឲ្យទទួលបានជោគជ័យថ្មីៗថែមទៀត ។ សូម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងក្រុមគ្រួសារជួបតែសុភមង្គល និងប្រកបនូវពុទ្ធពរទាំងបួនគោរពជូនពរពីប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និង លោកជំទាវ ជា ស៊ីណា ឃួង ស្រេង ព្រមទាំងមន្ត្រីរាជការកងកម្លាំង និងប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និង លោកជំទាវ៕