ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម ឃួង ស្រេង ចេញលិខិតជូនពរចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់ ៦៧ ឆ្នាំ ឈានចូល ៦៨ ឆ្នាំ

104

 

ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចេញលិខិតជូនពរចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់ ៦៧ ឆ្នាំ ឈានចូល ៦៨ ឆ្នាំ។

ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាល ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋទាំងអស់ក្នុង រាជធានីភ្នំពេញ និងក្នុងនាមខ្ញុំបាទផ្ទាល់ យើងខ្ញុំទាំងអស់គ្នា មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមចូលរួមជូន នូវសព្ទសាធុការពរជ័យ គោរពជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់ ៦៧ ឆ្នាំ ឈានចូល ៦៨ ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ក្នុងនាមជាស្ត្រីទីមួយនៃកម្ពុជា និងជាប្រធានកាកបាទក្រហមកម្ពុជា បានបង្ហាញនូវគំរូ ឈានមុខក្នុងភាពជាអ្នកដឹកនាំ និងជាមាតាមនុស្សធម៌ ដែលតែងតែរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាល ក្នុងការបំពេញ បេសកកម្មដ៏ឧត្តុង្គឧត្តមលើវិស័យមនុស្សធម៌ តាមរយៈការជួយដោះស្រាយទុក្ខលំបាករបស់ជនរងគ្រោះ និងជនងាយរងគ្រោះ៖ ដូចជា ប្រជាពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹង ក្មេងកំព្រា ជនអនាថា ជនមានពិការភាព និងអ្នកជំងឺអេដស៍ ជាពិសេសក្នុងឆ្នាំ ២០២១ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានបន្តផ្តោតការយកចិត្តទុកដាក់ខ្ពស់ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ ដោយសារគ្រោះធម្មជាតិ គ្រោះមហន្តរាយផ្សេងៗ និងការចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

អត្ថបទដែលជាប់ទាក់ទង