ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

Naga Worldផ្ដល់រង្វាន់ដល់ម្ចាស់មេដាយមាសអាស៊ី

110


​ភ្នំពេញ:នាព្រលប់ថ្ងៃទី៥កញ្ញាក្រុមហ៊ុនណាហ្គាវើលបានរៀបចំពិធីផ្ដល់រង្វាន់ដល់ម្ចាស់មេដាយមាស និងសំរិទ្ធ ដែលដណ្ដើមបាន ពីការប្រកួតកីឡាអាស៊ីលើកទី១៨នៅទីក្រុងហ្សាការតា និងបាឡាំបាងប្រទេសឥណ្ឌូនេស៊ីកាលពីពេលថ្មីៗនេះ ។

​លោកថោង ខុនប្រមុខអូឡាំពិកកម្ពុជា លោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានិង តំណាងណាហ្គាវើលបានអញ្ជើញចូលរួម ក្នុងពីធីប្រគល់រង្វាន់នេះ ដែលធ្វើនៅសណ្ឋាគារណាហ្គាទី២តែម្ដង ។

​នៅក្នុងការប្រកួតកីឡាអាស៊ីលើនេះកីឡាការិនី ចេសា ខាន់ដែលលេងប្រភេទកីឡាប្រយុទ្ធជីជិតស៊ូនេះដណ្ដើម បានមេដាយមាសមួយគ្រឿង ។សម្រាប់មេដាយមាសសបែបនេះកីឡាការិនីរូបនេះ បានទទួលរង្វាន់ពីណាហ្គាវើលនូទឹកប្រាក់ចំនួន១០.០០០ដុល្លារ ។

​សម្រាប់កីឡាសាលី អ៊ូម៉ើតដែលលេងប្រភេទកីឡាម៉ូតូទឹកនោះ ដណ្ដើមបានមេដាយមាសមួយគ្រឿង ។កីឡាកររូបនេះបានទទួលប្រាក់ពីណាហ្គាវើល១៣.០០០ដុល្លារគឺមេដាយមាស ១០.០០០ ដុល្លារ និង មេដាយសំរិទ្ធចំនួន ៣.០០០ដុល្លារ ។

​ជាមួយនឹងការផ្ដល់រង្វាន់លើកទឹកចិត្តដល់កីឡាករនោះណាហ្គាវើលក៏បានផ្ដល់ការឧបត្ថម្ភដល់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាចំនួន១.៥០០ដុល្លារទៀតផង ។

ក្នុងប្រវត្តិជាង៦០ឆ្នាំហើយនៃព្រឹត្តិការណ៍កីឡាអាស៊ីដែលបានបង្កើតឡើងនោះ នេះជាលើកទី ២ហើយ ដែលកម្ពុជារកបានមេដាយមាស ពីការប្រកួតកីឡាកម្រិតទ្វីបនេះ ។ កាលពីលើកទី១ កីឡាការិនីតេក្វាន់ដូស៊ន សៀវម៉ី ដែលដណ្ដើមបានមេដាយមាសក្នុងការប្រកួតកីឡាអាស៊ី (ASIAN Games) ទី១៧នៅទីក្រុង Incheon សាធារណរដ្ឋកូរ៉េ ឆ្នាំ២០១៤ ។

គួររម្លឹកដែរថា កាលពីចុងទសវត្សរ៍ឆ្នាំ១៩៦០ និង ដើមទសវត្សឆ្នាំ១៩៧០កម្ពុជាធ្លាប់ដណ្ដើមបានមេដាយប្រាក់ និង មេដាយសំរិទ្ធប៉ុណ្ណោះ ។ ប៉ុន្តែដើមទសវត្ស២១នេះ កម្ពុជាទទួលបានមេដាយមាស ដែលអាចនិយាយបានថា ក្រោយរយះពេល៤៤ឆ្នាំ(១៩៧០-២០១៤) ទើបកម្ពុជាអាចដណ្តើមបានមេដាយឡើងវិញបាន និងបានរហូតដល់មេដាយមាស ពីការប្រកួតកីឡាទ្វីបអាស៊ីនេះទៀតផង ៕

អត្ថបទដែលជាប់ទាក់ទង