ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពិធីករល្បីនៅស្ថានីយ៍ទូរទស្សន៍ ឈ្មោះ តាប៊ុយ បានជួបគ្រោះថ្នាក់ចរាចរណ៍ បើកឡានបុកគេ

227

ភ្នំពេញ៖​ ពិធីករល្បីនៅស្ថានីយ៍ទូរទស្សន៍ដែលស្គាល់ថា ឈ្មោះ តាប៊ុយ បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយបើករថយន្ត Range Rover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BK- 8809 ទៅបុកគូទរថយន្តព្រុសដែលគេដែលកំពុងឈប់ស្តុប BKC ខូចខាតហើយមិននៅឈប់នៅកន្លែងកើតហេតុ នាវេលាម៉ោង ១ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៤ ខែធ្នូឆ្នាំ ២០២១ នេះស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ យោងតាមម្ចាស់រថយន្តព្រុស ពាក់ស្លាកលេខ ភ្នំពេញ 2AH-7048 បានអោយដឹងដែរថា គាត់បានបើករថយន្ត មកឈប់ស្តុប ស្រាប់តែពេលនោះ ក៏មានរថយន្ត Range Rover ទំនើបមួយគ្រឿង បើកបរដោយបុរសម្នាក់ដែលគេស្គាល់ឈ្មោះ ថា តាប៊ុយ ដែលជាពិធីករល្បីឈ្មោះមួយរូបបានបើក រថយន្តមកបុកគូទរថយន្តរបស់គាត់ មួយទំហឹង បណ្ដាលឲ្យខូចខាត ផ្នែកខាងក្រោយ ហើយពេលនោះគាត់ក៏បានចុះ មកនិយាយគ្នានិងចង់លើកទូរសព្ទមកថតរថយន្តដើម្បីទុកជាឯកសារ ស្រាប់តែបុរសដែលគេស្គាល់ឈ្មោះតាប៊ុយ នោះក៏បានបើករថយន្ត គេចចេញពីកន្លែងកើតហេតុ ហើយគាត់ក៏បើកដេញតាមរហូតមកដល់ចំណុចផ្លូវសហព័ន្ធរុស្ស៊ី ក៏កាក់បានតែម្តង ។
ហើយគេក៏បានឃើញ បុរសពីរនាក់ក៏បានមកគ្រាលោកតាប៊ុយចេញពីកន្លែងកើតហេតុដោយសារតែលោកតាប៊ុយមានសភាពដើរទ្រេតទ្រោតទៅហើយ ។

នៅកន្លែងកើតហេតុសមត្ថកិច្ចបានឲ្យដឹងថាសម្រាប់ម្ចាស់រថយន្តទាំងពីរបាននិយាយទៅតាមគ្នាដោយស្អែកនឹងធ្វើការដោះស្រាយគ្នាផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង