ក្នុងរាជរដ្ឋាភិបាលអាណត្តិថ្មី តែងតាំងមុខតំណែង និងផ្ទេរភារកិច្ចមន្រ្តីនគរបាលជាតិ៦រូប នៅក្របខ័ណ្ឌរាជធានី
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី៦ខែកញ្ញា ឆ្នាំ២០១៨នេះ បានប្រកាសតែងតាំងមុខតំណែង និងផ្ទេរភារកិច្ចមន្រ្តីនគរបាលជាតិ៦រូប នៃស្នងការដ្ឋាននគរបាលជាតិ។
មន្រ្តីនគរបាលទាំង៦រូបគឺ លោកឧត្តមសេនីយ៍ត្រី សេង សុគន្ធ ពីស្នងការរងទទួលផែនការងារគ្រប់គ្រងធនធានមនុស្ស ជាស្នងការរង។ លោក វរសេនីយ៍ឯក ហួត ចាន់យ៉ារ៉ាន់ ពីអធិការនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ជាស្នងការរង។ លោកវេសេនីយ៍ឯក ហ៊ុន សុធី ពីអធិការនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ជាស្នងការរងទទួលផែនការងារគ្រប់គ្រងធនធានមនុស្ស។ លោកវរសេនីយ៍ឯក ទៀង ច័ន្ទខន្តិសារ ពីអធិការ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ជាអធិការនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ។ លោកវរសេនីយ៍ទោ គល់ យី ពីអធិការរង នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ជាអធិការ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ។ និងលោកវរសេនីយ៍ទោ សុខ ហេង អធិការរង ជាអធិការ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក៕