អភិបាលខណ្ឌទួលគោក បើកការដ្ឋាន គម្រោងអភិវឌ្ឍន៍ ក្នុងសង្កាត់ទឹកល្អក់ទី៣
ភ្នំពេញ៖នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ លោក ជា ពិសី អភិបាលខណ្ឌទួលគោក បានដឹកនាំ លោក លោកស្រីប្រធានការិយាល័យ និងលោកចៅសង្កាត់ទឹកល្អក់ទី៣ បានអញ្ជើញចុះបើកការដ្ឋានគម្រោងអភិវឌ្ឍន៍ ក្នុងសង្កាត់ទឹកល្អក់ទី៣ ពិធីខាងលើនេះ មានការចូលរួមពី បងប្អូនប្រជាពលរដ្ឋសរុប ៦០ នាក់ ក្នុងឱកាសនេះលោកអភិបាលខណ្ឌ បានឧបត្ថម្ភបងប្អូនអញ្ជើញចូលរួម ដោយក្នុង១នាក់ៗទទួលបានសារុង១ និង ម៉ាស១ប្រអប់ ជាអំណោយរបស់លោកជា ពិសី និង លោកជំទាវផងដែរ។
សូមបញ្ជាក់ផងដែរថា សម្រាប់គម្រោងឆ្នាំ២០២១នេះ សង្កាត់ទឹកល្អក់ទី៣ បានលើកគម្រោង ជួសជុលផ្លូវបេតុងគ្មានសរសៃដែកប្រវែង ៧១ម ទទឹង ២.៥ម កម្រាស់ ០.១២ម នៅភូមិ១២ និងដាក់លូមូលដោះទឹកប្រវែង ៣២៩ម៉ែត្រ ទំហំ០.៦០ម៉ែត្រ នៅភូមិ១០ និងភូមិ១២ ដោយប្រើមូលនិធីអភិវឌ្ឍន៍សង្កាត់ សរុបចំនួន ៨៤.៨៤១.០០០រៀល៕