ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិស័យឯកជនពីបាន វិនិយោគទឹកប្រាក់៣០លាន ដុល្លារ ចូលរួមអភិវឌ្ឍន៏សង្គម ជាមួយរាជរដ្ឋាភិ បាលកម្ពុជា យ៉ាងសកម្ម ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) និងក្រុមហ៊ុនCAIC ដើម្បីចូលរួមគាំទ្រគម្រោង សាងសង់អាកាសយាន្តដ្ឋាន អន្តរជាតិតេជោ នៅខេត្ដកណ្ដាល

56

 

ភ្នំពេញ៖ វិស័យឯកជន បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា លើវិស័យអភិវឌ្ឍន៏ ហេដ្ឋារចនាសម្ព័ន្ធ ពិសេស វិស័យផ្គត់ផ្គង់ ហិរញ្ញវត្ថុ តាមនយោបាយឈ្នះ ឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ជាក់ស្ដែង នៅរសៀល ថ្ងៃទី១៤ ធ្នូ ២០២១ នៅអគារពាណិជ្ជកម្មកាណាឌីយ៉ា វិស័យឯកជនពី បានចាប់ដៃគូរគ្នា ដើម្បីចុះហត្ថលេខា វិនិយោគលើក ទឹកប្រាក់ ចំនួន៣០ លានដុល្លារ រវាងលោក ឆារស៏ វ៉ាន់ (Charles Vann) អគ្គនាយករងនៃ ក្រុមហ៊ុន CAIC និង លោក Askhat Azhikhanov – នាយកប្រតិបត្តិនៃធនាគារ ABA ក្នុងគោល បំណង សម្រាប់ការវិនិយោគទឹកចំនួន៣០ លានដុល្លារ លើសញ្ញាបណ្ណមានបុគ្គលធានារបស់គម្រោងសាងសង់អាកាសយាន្តដ្ឋានតេជោការ បោះផ្សាយជាលក្ខណៈបុគ្គល ដោយមានការចូលរួមពី អ្នកឧកញ៉ា កិត្តិបណ្ឌិត ពុង ឃាវ សែ ប្រធានក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុនOCIC និងCAIC ។

តាមការបញ្ជាក់ឲ្យដឹងពី លោក ឆារស៏ វ៉ាន់ (Charles Vann) អគ្គនាយករងនៃ ក្រុមហ៊ុន CAIC ថា៖ ទឹកប្រាក់វិនិយោគ ដែលទទួលបានពីសញ្ញាបណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍន៍ គម្រោងសាងសង់អាកាសយាន្តដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្ដាល។

គម្រោងអាកាសយាន្តដ្ឋានអន្តរជាតិតេជោ បច្ចុប្បន្នសម្រេចបាន ២៨ % ត្រូវនឹងទឹកប្រាក់សរុប៣៧៥ លានដុល្លារអាមេរិច(ដោយមិនរាប់បញ្ចូលថ្លៃដីដែលវិនិយោគរួចដោយ ក្រុមហ៊ុន CAICនោះឡើយ។

លោកបានបន្ដថា៖ អត្រា ការប្រាក់ (Coupon rate) របស់សញ្ញាបណ្ណនេះគឺ 5.5% ក្នុងមួយឆ្នាំ ជាមួយនឹងរយះពេល (tenor) ៣ ឆ្នាំ ហើយត្រូវ បានធានាដោយក្រុមហ៊ុនOCIC ។ ក្រុមហ៊ុន OCIC គឺជាក្រុមហ៊ុនវិនិយោគ ក្នុងស្រុកមួយធំជាងគេក្នុងប្រទេស កម្ពុជា ដែលជំនាញនៅក្នុងការអភិវឌ្ឍ លើវិស័យហេដ្ឋារចនាសម្ព័ន្ធ អចល នទ្រព្យ សំណង់ ការគ្រប់គ្រងអចលនទ្រព្យ ការអប់រំ វេជ្ជសាស្ត្រ ផ្សារទំនើប សណ្ឋាគារ រោងម៉ាស៊ីនកិនស្រូវ និងសង្វាក់ផលិតកម្មជាដើម ជាមួយនឹងគម្រោងសំខា ន់ៗជាច្រើនដូចជា អាកាសយាន្តដ្ឋានអន្តរជាតិតេជោ ទីក្រុងកោះពេជ្រ កោះនរា ទីក្រុងរណបជ្រោយចង្វារ និង ទីក្រុង ទំនើប Olympia ជាដើម។

លោកបន្ដថា៖ ក្រុមហ៊ុនCAIC គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា (RGC) ដែលតំណាងដោយរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល និង ក្រុមហ៊ុនOCIC ។ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិឱ្យ ក្រុមហ៊ុនCAIC ក្នុងការកាន់កាប់រចនាប្លង់សាងសង់ ធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងប្រតិបត្តិការគម្រោង អាកាសយាន្តដ្ឋានអន្តរជាតិតេជោ ។
លោក Askhat Azhikhanov អគ្គនាយកក្រុមហ៊ុន chief Executive និងជាធនាគារ (ABA ) បានបញ្ជាក់ឲ្យដឹងដែរថា៖ ធនាគារABA គឺជាស្ថាប័នហិរញ្ញវត្ថុឯកជនឈានមុខគេ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៦។ គិតត្រឹមថ្ងៃ ៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ទ្រព្យសម្បត្តិសរុប របស់ធនាគារមានទំហំ៧៧ពាន់លានដុល្លារអាមេរិក។

ជាមួយសាខាទាំងអស់៨០ និងម៉ាស៊ីនសេវា
ធនាគារ ស្វ័យប្រវត្តិជាង៧៨០គ្រឿងនៅទូទាំងប្រទេស ជាមួយប្រព័ន្ធធនាគារ online ដ៏ទំនើប បានជម្រុញឲ្យធនាគារABA អាចផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយភាពងាយស្រួល ទំនើបទាន់សម័យ ដល់អតិថិជនយ៉ាង ទូលំទូលាយងាយស្រួល ក្នុងដាក់លុយ និងលុយ យកទៅប្រើប្រាស់ ៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង