ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្មេងប្រុសមានវ័យជាង១០ ឆ្នាំបាញ់សម្លាប់ខ្លួនឯង នៅក្នុងបន្ទប់ទឹក

289

 

ខេត្តសៀមរាប ៖ ក្មេងប្រុសមានវ័យជាង១០ ឆ្នាំត្រូវជាកូនមន្ត្រីអាវុធហត្ថខេត្តសៀមរាបម្នាក់ បានបាញ់សម្លាប់ខ្លួនឯងនៅក្នុងបន្ទប់ទឹក។

ហេតុការណ៍បានកើតឡើងនៅរសៀលថ្ងៃទី១៤ ខែធ្នូឆ្នាំ ២០២១ នេះ ស្ថិតនៅភូមិដកពោធិ៍សង្កាត់ស្លក្រាម ក្រុងសៀមរាប។

ជនរងគ្រោះមានឈ្មោះ វឿន ស៊ីតនីណាថាន់ អាយុ ១៣ឆ្នាំ។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់ទីតាំងដើម្បីធ្វើការត្រួតពិនិត្យទៅលើសាកសពផងដែរ។
ទោះជាយ៉ាងណាសមត្ថកិច្ចនៅពុំទាន់បញ្ជាក់អំពីមូលហេតុនៃការបាញ់សម្លាប់ខ្លួនឯងរបស់យុវជនរូបនេះនៅឡើយនោះទេ។

របាយការណ៍របស់សមត្ថកិច្ច បានបង្ហាញថានេះ គឺជាករណីធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯង ដោយអាវុធម៉ាក SIG SAUR ចំនួន០១គ្រាប់ចំក្បាល។ សពជនរងគ្រោះឈ្មោះ វឿន ស៊ីតនីណាថាន់ ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរសិស្ស។

របាយការណ៍បង្ហាញទៀតថា ជនរងគ្រោះ បានយកអាវុធម៉ាក SIG SAUR លេខតួ27 11U-S ជាអាវុធរបស់ឈ្មោះ អ៊ុយ ចយ ភេទប្រុស អាយុ ៤៨ឆ្នាំ ជាឪពុករបស់យុវជនរងគ្រោះ មុខរបរ កងរាជអាវុធហត្ថខេត្តសៀមរាប។

របាយការណ៍បង្ហាញទៀតថា តាមការឆ្លើយបំភ្លឺរបស់ឱពុក ម្តាយ ជនរងគ្រោះជាមនុស្សមានជំងឺបាក់ទឹកចិត្ត។ ខណ:នេះ សមត្ថកិច្ចជំនាញកំពុងធ្វើកោសល្យវិច័យ៕

អត្ថបទដែលជាប់ទាក់ទង