ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌប្ញស្សីកែវ បើកការដ្ឋានស្ថាបនាផ្លូវ និងលូដែលជាគម្រោង មូលនិធិអភិវឌ្ឍន៍របស់រដ្ឋបាលសង្កាត់ ឆ្នាំ២០២១សង្កាត់ទួលសង្កែទី២

44

 

ភ្នំពេញ៖នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២១
នៅសង្កាត់ទួលសង្កែទី២ បានបើកការដ្ឋានស្ថាបនាដែលជាគម្រោងមូលនិធិអភិវឌ្ឍន៍របស់រដ្ឋបាលសង្កាត់ ឆ្នាំ២០២១ក្រោមអធិបតីភាព លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ ដោយមានការចូលរួមពី លោក វ៉ាន់ ខន មន្រ្តីបច្ចេកទេសរាជធានីភ្នំពេញ ប្រធាន-អនុប្រធាន និងមន្ត្រីការិយាល័យផែនការ និងហិរញ្ញវត្ថុខណ្ឌ លោកប្រធានការិយាល័យសាធារណការខណ្ឌ លោកចៅសង្កាត់-ចៅសង្កាត់រង ស្មៀន មេភូមិ និងក្រុមហ៊ុនម៉ៅការ ព្រមទាំងប្រជាពលរដ្ឋ សរុបចំនួន៨០នាក់។
ការដ្ឋានដែលបើកដំណើរការមាន០២គម្រោង៖1-ដាក់លូមូលថ្មី ប្រវែង ៣២៣ម ទំហំ ០,៦០ នៅភូមិទួលថ្ងាន់ និងភូមិពោងពាយ សង្កាត់ទួលសង្កែទី២។
2-ជួសជុលផ្លូវបេតុងអាមេ ប្រវែង ៧៦ម ទទឹង ៦ម កម្រាស់ ០,១៥ម ស្ថិតភូមិទួលថ្ងាន់ និងភូមិពោងពាយ សង្កាត់ទួលសង្កែទី២
+សរុបថវិកា ៨៤,៤៥៥,០០០ រៀល៕

អត្ថបទដែលជាប់ទាក់ទង