អភិបាលខណ្ឌទួលគោក បើកការដ្ឋានដាក់លូ២ខ្សែ គម្រោងអភិវឌ្ឍន៍សង្កាត់ផ្សារដេប៉ូទី២
ភ្នំពេញ៖នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ លោកជា ពិសី អភិបាលខណ្ឌទួលគោក បានដឹកនាំ លោកអភិបាលរង លោក លោកស្រីប្រធានការិយាល័យ និងលោកស្រីចៅសង្កាត់រងសង្កាត់ផ្សារដេប៉ូទី២ អញ្ជើញចុះបើកការដ្ឋានគម្រោងអភិវឌ្ឍន៍សង្កាត់ផ្សារដេប៉ូទី២ ដោយប្រជាពលរដ្ឋចូលរួមសរុប៥០នាក់ ។
ជាការលើកទឹកចិត្តអ្នកចូលរួម៥០នាក់ក្នុង១នាក់ៗ ទទួលបានសារុង១ ជាអំណោយផ្ទាល់របស់លោកជា ពិសី និង លោកស្រីផងដែរ។
គម្រោងឆ្នាំ២០២១ កំពុងបើកការដ្ឋាននាពេលនេះ មានដូចតទៅ៖
១-ដាក់លូវផ្លូវលេខ១៥០ (ចាប់ពីផ្លូវលេខ២៤៥ ដល់ផ្លូវលេខ២៣៣ ) ស្ថិតនៅភូមិ១។
២-ដាក់លូវផ្លូវលេខ១៥០ (ចាប់ពីផ្លូវលេខ២៣៣ ដល់ផ្លូវលេខ ២២៥) ស្ថិតនៅភូមិ១១
ដែលមានប្រវែងសរុប ៤៦៦ម៉ែត្រ ប្រើប្រាស់ថវិកាសរុបចំនួន ៨៣,៨៨០,០០០ រៀល (ប៉ែតសិបបីលាន ប្រាំបីរយប៉ែតសិបពាន់ រៀលគត់) ដែលជាថវិកាវិភាជន៍របស់រាជរដ្ឋាភិបាល ផ្នែកអភិវឌ្ឍន៍៕