ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន

330

 

តាកែវ ៖ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី បានបញ្ជាកម្លាំងនគរបាលជំនាញ ចុះឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនឈ្មោះ ឈ្មោះ លឹម សុគន្ធ ភេទប្រុស អាយុ ៦៣ឆ្នាំ មានទីលំនៅភូមិភ្នំតូច ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ថាមានចោរលួចកាបូបលុយរបស់ខ្លួន។

ករណីឃាត់ខ្លួនជនសង្ស័យនេះ គឺក្រោយបានទទួលពាក្យបណ្តឹង ពីជនរងគ្រោះឈ្មោះ លឹម សុគន្ធ ភេទប្រុស អាយុ៦៣ឆ្នាំ មានទីលំនៅភូមិភ្នំតូច ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ថាមានចោរលួចកាបូបលុយរបស់ខ្លួន ដែលក្នុងការបូបលុយនោះមានសម្ភារៈ ដូចជា ទូរស័ព្ទដៃ ម៉ាក វីវ៉ូ ចំនួន ៣ គ្រឿង ប្រាក់រៀលចំនួន ២៥ ម៉ឺនរៀល ខ្សែករផ្លាកទីន ចំនួន ១ ខ្សែ ទម្ងន់ ២ ជី អត្តសញ្ញាណ ប័ណ្ណសញ្ជាតិខ្មែរចំនួន ២ សន្លឹក និងប័ណ្ណ ចាក់វ៉ាក់សាំងការពារជម្ងឺកូវីត១៩ ចំនួន ២ សន្លឹក។

ក្រោយទទួលបានពាក្យបណ្តឹង កម្លាំងជំនាញ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសូភី ចុះដល់កន្លែងកើតហេតុ ធ្វើការ ស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបាន។
វត្ថុតាងរួមមានទូរស័ព្ទដៃ ម៉ាកវីវ៉ូ ចំនួន ២ គ្រឿង ខ្សែករផ្លាកទីន ចំនួន ១ ខ្សែ ទម្ងន់ ២ជី អត្តសញ្ញាណ ប័ណ្ណសញ្ជាតិខ្មែរចំនួន ២ សន្លឹក និង ប័ណ្ណ ចាក់វ៉ាក់សាំងការពារជម្ងឺកូវីត១៩ ចំនួន ២ សន្លឹក យកមកអធិការដ្ឋាននគរបាលស្រុកបាទី ដម្បីកសាងសំណុំរឿងតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង