ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌឫស្សីកែវ បើកការដ្ឋានស្ថាបនាផ្លូវបេតុង អាមេ២ខ្សែ ជាគម្រោងមូលនិធិអភិវឌ្ឍន៍ របស់រដ្ឋបាលសង្កាត់ និងរដ្ឋបាលខណ្ឌ ឆ្នាំ២០២១ នៅសង្កាត់គីឡូម៉ែត្រលេខ៦

303

 

ភ្នំពេញ៖នៅព្រឹកថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២១នៅសង្កាត់គីឡូម៉ែត្រ៦ បានបើកការដ្ឋាន ស្ថាបនាដែលជាគម្រោង មូលនិធិអភិវឌ្ឍន៍ របស់រដ្ឋបាលសង្កាត់ និងរដ្ឋបាលខណ្ឌ ឆ្នាំ2021 ក្រោមអធិបតីភាព លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ ដោយមានការចូលរួមពី លោក វ៉ាន់ ខន មន្រ្តីបច្ចេកទេសរាជធានីភ្នំពេញ ប្រធាន-អនុប្រធាន និងមន្ត្រីការិយាល័យផែនការ និងហិរញ្ញវត្ថុខណ្ឌ លោកចៅសង្កាត់-ចៅសង្កាត់រង ក្រុមប្រឹក្សាសង្កាត់ ស្មៀន មេភូមិ និងក្រុមហ៊ុនម៉ៅការ ព្រមទាំងប្រជាពលរដ្ឋ សរុបចំនួន៧០នាក់។

ការដ្ឋានដែលត្រូវបើកអោយដំណើរការមាន០២គម្រោង÷ប្រើប្រាស់មូលនិធិខណ្ឌ០១គម្រោង អស់ថវិកា ១៥៤,៩០៥,០០០ រៀល។
១-ជួសជុលផ្លូវបេតុងអាមេ ប្រវែង ៨២ម ទទឹង ៨ម កម្រាស់ ០,១៥ម ស្ថិតភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ប្រើប្រាស់មូលនិធិសង្កាត់០១ គម្រោង អស់ថវិកា ១០៦,៦៥០,០០០ រៀល។
២-ជួសជុលផ្លូវបេតុងអាមេ ប្រវែង ៤៥០ម ទទឹង ៤ម កម្រាស់ ០,១៥ម ស្ថិតភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦សរុបថវិកា ២៦១,៥៥៥,០០០ រៀល៕

អត្ថបទដែលជាប់ទាក់ទង