គំនិតបញ្ញវ័ន្ដ ៖ មេទ័ព និង ស្ដេចអុក
ភ្នំពេញ ៖ នេះជាការលើកឡើងអំពីគុណធម៌ របស់អ្នកខ្លាំងដែលស្គាល់ និងយល់ពីផលប្រយោជន៍ជាតិ ដោយសុខចិត្តធ្វ់អន់ខ្សោយដើម្បីឲ្យប្រ
ទេសជាតិបានទទួលសេចក្ដីសុខ ។
មានស្ដេចអុកមួយរូបគាត់លេង មិនដែលស្គាល់ចាញ់នោះទេ ជាមួយនឹងការមិនធ្លាប់ស្គាល់បរាជ័យ បែបនេះគាត់តែងតែប្រកាសថា
នៅលើលោកនេះប្រសិនបើមានអ្នកខ្លាំងណាម្នាក់លេងអុកចំនួន៣ក្ដារហើយឈ្នះគាត់ទាំង៣ក្ដារនោះគាត់ នឹងក្រាបសំពះដោយអោនក្បាល
ដល់ដីតែម្ដង ។
ថ្ងៃមួយមានមេទ័ពមួយរូបដែលខ្លាំងពូកែ គាត់បានទទួលបញ្ជាពីមហាក្សត្រចេញ ទៅច្បាំងតទល់ជាមួយ សត្រូវដែលកំពុងតែយារយី
មកលើទឹកដីរបស់គាត់ ។
តាមធម្មតាមេទ័ពទាល់តែពូកែលេងអុកនោះ ទើបពូកែរៀបចំទ័ពនៅក្នុងសង្គ្រាម ដើម្បីតទល់ជាមួយសត្រូវ ។មេទ័ពជិះសេះកាត់
តាមមុខផ្ទះស្ដេចអុកគាត់ក៍ឈៀង ចូលទៅលេងភ្នាល់ជាមួយស្ដេចអុកចំនួន៣ក្ដារ ។
ប្រកួត៣ក្ដាស្ដេចអុក ចាញ៉ទាំង៣ក្ដារ ។ស្ដេចអុកចំជាគោរពនូវពាក្យសន្យាមែនបន្ទាប់ពីចាញ៉ ទាំង៣ក្ដារស្ដេចអុកលុតជង្គង់អោន
ក្បាលដល់ដីក្រាបសំពះ លោកមេទ័ពរូបនោះមែន។លោកមេទ័ពដែលចេញទៅច្បាំងនោះ ក៏បានទទួលជ័យជំនះលើសត្រូវរបស់ខ្លួន ព្រមទាំងចាប់បានឈ្លើយសឹក និង តឹបអូសបានសព្វាវុធជាច្រើន ។
មេទ័ពត្រឡប់មកវិញដោយឆ្លងកាត់ផ្ទះស្ដេចអុកនោះដដែល ហើយគាត់ក៏ចូលទៅសុំប្រកួត ជាមួយស្ដេចអុក៣ក្ដារម្ដងទៀត ។ការ
ប្រកួតលើកនេះ៣ក្ដារស្ដេចអុកឈ្នះទាំង៣ក្ដារ ។
លោកមេទ័ពឆ្ងល់ក៏សួរទៅ ស្ដេចអុកថាមុនចេញទៅធ្វើសង្គ្រាមហេតុអ្វីក៏លោកប្រកួត៣ក្ដារចាញ់ខ្ញុំទាំង៣ក្ដា ហើយលើកនេះហេតុ
អ្វីបន្ទាប់ពីខ្ញុំឈ្នះសង្គ្រាម ប្រកួត៣ក្ដារលោក បែរជាឈ្នះខ្ញុំទាំង៣ក្ដារទៅវិញ ?
ស្ដេចអុកតបថាលោកជាមេទ័ពសំខាន់ នៅក្នុងប្រទេសរបស់ខ្ញុំហេតុនេះ ខ្ញុំត្រូវតែលើកទឹកចិត្តដល់លោកព្រោះលោកចេញទៅបំ
ពេញបេសកកម្មសំខាន់ សម្រាប់ជាតិហេតុនេះ លោកមិនត្រូវចេញទៅដោយ អោបយកការបរាជ័យទៅ ជាមួយទេលោកត្រូវតែឈ្នះខ្ញុំដើម្បីបាន
ទទួលជ័យជំនះនៅក្នុងសមរភូមិ ។
មេទ័ពងក់ក្បាលព្រមទាំងនិយាយថា ហេតុអ្វីក៏លោក សុខចិត្តលះបង់កិត្តិយសបែបនេះ ? ស្ដេចអុកតបថាតើកិត្តិយសសំខាន់ ឬ ក៏
ប្រទេសជាតិខ្ញុំសំខាន់ ? ៕