ឯកឧត្ដម ឈៀង យ៉ាណារ៉ា និងឯកអគ្គរដ្ឋទូតអាមេរិក ពិភាក្សាលើអាទិភាពការងារ នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទេ្វភាគី
ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា នារសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២១ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្ដម ឈៀង យ៉ាណារ៉ា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Patrick W. Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ។
គោលបំណងចម្បងនៃជំនួបនេះគឺ ដើម្បីសម្តែងការគួរសម និងធ្វើការណែនាំសមាសភាពប្រធានបេសកកម្មថ្មីនៃទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បី កិច្ចអភិវឌ្ឍន៍អន្តរជាតិ (USAID) ព្រមទាំងពិភាក្សាលើអាទិភាពការងារនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទេ្វភាគី ក៏ដូចជាផ្លាស់ប្តូរយោបល់លើប្រធានបទពាក់ព័ន្ធផ្សេងទៀត។