ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចពិជ័យសេនា ទៀ បាញ់ ៖ អាវុធ និងសម្ភាររបស់អាមេរិកប្រមូលបាន បណ្ដើរៗហើយ គ្រោងកម្ទេចចោល

37

 

កំពង់ឆ្នាំង ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា អាវុធគ្រប់ប្រភេទ រួមទាំងសម្ភារយោធាផ្សេងៗ របស់សហរដ្ឋអាមេរិក ត្រូវបានប្រមូលជាបណ្ដើរៗ និងបានជាបន្តបន្ទាប់ហើយ គ្រោងនឹងធ្វើការកម្ទេចចោលសម្រាប់របស់ប្រើប្រាស់មិនកើត និងរបស់ដែលប្រើបានត្រូវរក្សាទុកក្នុងឃ្លាំង ឬសារមន្ទីរ ។ នេះជាការលើកឡើងរបស់សម្តេចពិជ័យសេនា ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ទីលានបាញ់គ្រាប់ពិត នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំរីករាយ) ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ សម្ដេចពិជ័យសេនា មានប្រសាសន៍បន្តថា ការប្រមូលនូវអាវុធ និងសម្ភារយោធារបស់អាមេរិកកំពុងដំណើរការ ខណៈអាវុធមួយចំនួនមានសភាពចាស់ មិនអាចប្រើប្រាស់បានដោយភាគតិចណាស់ដែលអាចប្រើបាន ។
សម្ដេចពិជ័យសេនា បានបន្តថា កន្លងមកក្រសួងការពារជាតិបានទុក
ដាក់ក្នុងឃ្លាំង ឬនៅក្នុងសារមន្ទីរ ប៉ុន្តែបច្ចុប្បន្នគ្រប់អង្គភាពកំពុងប្រមូល ក្នុងការត្រួតពិនិត្យមើលពីចំនួនឲ្យបានច្បាស់លាស់ដើម្បីរក្សាទុក ឬដល់កម្រិតមួយបំផ្លាញ់ចោល ឬយ៉ាងណាព្រោះអាវុធ និងគ្រឿងបំពាក់នេះកាលណាដល់អាយុកាលពេលចាស់ពេកខូចខាតធ្ងន់ធ្ងរពេកទុកនាំអន្តរាយដែរ តែងតែធ្វើការបំផ្លាញជាបន្តបន្ទាប់ ។
សម្ដេចពិជ័យសេនា បន្ថែមថា អាមេរិកថាមិនលក់អាវុធមកឲ្យកម្ពុជាទៀត នឹងកាន់តែល្អហើយ ដោយរាជរដ្ឋាភិបាលបច្ចុប្បន្នមិនដែលទិញអាវុធពីអាមេរិកដែរ ដោយអាវុធមាននៅសល់នេះ គឺប្រមូលពីសម័យសង្គ្រាមឆ្នាំ១៩៧០ ដោយជំនន់ លន់ នល់ យកមកប្រើ
ប្រាស់ដោយមាននៅសេសសល់បាត់ឃ្លាំងនិងមួយចំណែកទៀតបានពីប្រភព
នៃភាគីប្រយុទ្ធណាមួយ ក៏មិនបានប្រើ
ប្រាស់ដែរ ដោយធ្វើការប្រមូលទុកដាក់បានច្បាស់លាស់ហើយកំពុងពិចារណា
មើលធ្វើយ៉ាងណាទៀតនោះ គឺសម្រេចនៅពេលក្រោយ ។
ឆ្លើយតបការដាក់ទណ្ឌកម្មជាឯកតោ
ភាគីរបស់អាមេរិក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីពេលថ្មីៗនេះ បានបញ្ជាទៅក្រសួងការពារជាតិ ត្រូវប្រមូលនូវអាវុធ ឬសម្ភារយោធារបស់អាមេរិក ដែលប្រើប្រាស់លែងកើតត្រូវកម្ទេចចោល និងរក្សាទុក ៕

អត្ថបទដែលជាប់ទាក់ទង